ស្ត្រី​ដែល​មិនអាច​មានកូន ឬ​ពិបាក​មាន គួរ​នឹក​ដល់​មូលហេតុ​ទាំង​ប៉ុន្មាន​ខាងក្រោម​

345
ចែករម្លែក

ក្នុងករណី​ជាច្រើន​នៃ​ការ​អត់​កូន​របស់​ស្ត្រី​ត្រូវបាន​បង្កឡើង​ដោយ​បញ្ហា​ជាមួយនឹង​ការផ្ទុះ​ពង​ស៊ុត​។ ដោយ​មិនមាន​ការផ្ទុះ​ពង​ស៊ុត​មិនមាន​ស៊ុត​ដែល​ត្រូវបាន​បង្ក​កំណើត នោះទេ​។​

​រោគសញ្ញា​មួយចំនួន​ដែល​ស្ត្រី​នឹងមិន​ផ្ទុះ​ពង​ស៊ុត​ជាធម្មតា​រួមមាន ការ​មក​រដូវ​មិន​ទៀង ទាត់ ឬ​ការមិន​មក​រដូវ​។ បញ្ហា​នៃ​ការផ្ទុះ​ពង​ស៊ុត​ជា​រឿង​ត្រូវបាន​បង្កឡើង​ដោយ​ជំងឺ គីស​ច្រើន​នៅ​នឹង​អូវែ​។ ជំងឺ​នេះ គឺជា​បញ្ហា​នៃ​អស្ថេរភាព​នៃ​អ័រម៉ូន​ដែល​អាច​រំខាន ដល់​ការផ្ទុះ​ពង​ស៊ុត​ធម្មតា​បាន​។ ជំងឺ​នេះ គឺជា​មូលហេតុ​ទូទៅ​បំផុត​នៃ​ការមិន​មានកូន របស់​ស្ត្រី​។​

​ការ​ខ្សោយ​នៃ​ការបញ្ចេញ​អ័រម៉ូន​ពី​អូវែ​ដំបូង ក៏​ជា​មូលហេតុ​ដទៃទៀត​នៃ​បញ្ហា​មិន​ផ្ទុះ ពង​ស៊ុត​។ វា​កើតមានឡើង​នៅពេលដែល​ក្រពេញ​អូវែ​របស់​ស្ត្រី​ឈប់​ដំណើរ​ការធម្មតា មុន​ដែល​គាត់​មាន​អាយុ​៤០​ឆ្នាំ​។ ជំងឺ​នេះ​មិន​ដូចគ្នា​ទៅនឹង​ការ​ឆាប់​អស់​រដូវ​នោះទេ​។​

​មូលហេតុ​ដែល​កម្រ​នឹង​ជួប​នៃ​បញ្ហា​ការមិន​មានកូន​ចំពោះ​ស្ត្រី​រួមមាន ៖

​- ការស្ទះ​បំពង់​ដៃ​ស្បូន​ដែល​ត្រូវបាន​បង្កឡើង​ដោយ​ការ​រលា​កនៅ​តំបន់​អាង​ត្រគាក
– ជំងឺរលាកស្បូន ឬ​ការវះកាត់​កូនក្រៅស្បូន
– ​បញ្ហា​រាងកាយ​ដែល​ពាក់ព័ន្ធ​ទៅនឹង​ស្បូន​
– ​ដុំ​នៅ​នឹង​ស្បូន​ដែល​មិនមាន​ជា​ដុំ​មហារីក​។​

​យ៉ាងណាមិញ​មានរឿង​ជាច្រើន​អាចធ្វើ​ឲ្យ​ផ្លាស់ប្តូរ​ដល់​សមត្ថភាព​របស់​ស្ត្រី​ក្នុងការ​មាន កូន​នោះ​រួមមាន ៖

​- អាយុ​
– ​ស្ត្រេ​ស​
– ​ញ៉ាំ​អាហារ​មិន​គ្រប់គ្រាន់​
– ​ហាត់​កាយសម្ព័ន្ធ​
– ​លើស​ទម្ងន់ ឬ​ស្គម​ពេក​
– ​ជក់បារី​ក​
– ​ផឹកស្រា​ច្រើន​
– ​មាន​ជំងឺ​កាមរោគ​
– ​មាន​បញ្ហា​សុខភាព​ដែល​បណ្តាល​ឲ្យ​ប្រែប្រួល​អ័រម៉ូន​៕ ដោយៈ health.com.kh

#