ស្ត្រី​ដែល​សម្រាលកូន​នៅ​សម្ភព​សោភា​ហើយ​បាត់បង​ជីវិត​ទំនង​បញ្ចប់រឿង​

1565
ចែករម្លែក

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​ករណី​ស្ត្រី​ម្នាក់​សម្រាលកូន​ទី​២​មាន​អាកា​រៈ​ធ្ងន់ធ្ងរ នៅ​មន្ទីរពេទ្យ​សម្ភព​សោភា រួច​បញ្ជូន​មក​មន្ទីរ​ពេទ្យ​ជប៉ុន តែ​ជា​អកុសល​ស្ត្រី​រូបនេះ​បាន​បាត់បង់​ជី​វិ​នោះបាន​បញ្ចប់​បញ្ហា​ដោយ សារ​ខាង​មន្ទីរពេទ្យ​ពន្យល់​ពី​មូល​ហេតុដែល​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់នេះ​ស្លាប់​និង​បាន​ទៅ​ចូលរួម​ក្នុង​ពិធី​បុណ្យសព​កាលពី​ថ្ងៃទី​៣០​ខែមីនា​ផង​។​

​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​SokPheaktra​សុខ​ភក្ត្រា​បានសរសេរថា​នៅ​ពាក់កណ្តាល​អធ្រាត្រ​ឈានចូល​ថ្ងៃទី​៣១​ខែមីនា​ថា​”​ពេលនេះ​ម៉ោង​នេះ​ជា​ពេលដែល​ខ្ញុំ​មិនបាន​និយាយ​និង​ស្និទ្ធស្នាល​ជាមួយ​ប្រពន្ធ​ទៀត​ទេ​ជា​ចុង​ក្រោយនេះ​ខ្ញុំបាទ​និង​កូន​គ្មានអ្វី​ផ្សេងទៀត​ទេ​ក្រៅពី​សួ​ម​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ភ្ញៀវ​សាច់ញាតិ​មិត្ត​ព្រមទាំង​មិត្ត​ក្នុងសង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​បាន​បារម្ភ​ដល់​រូប​ខ្ញុំបាទ​និង​កូន​ហើយ​ខ្ញុំបាទ​ក៏​អរគុណ​ផងដែរ​ដល់​មន្ទីរពេទ្យ​និង​បុគ្គលិក​ពេទ្យ​សម្ភព​សោភា​ដែល​បានមក​ចូលរួម​រំលែក​ទុក្ខ​ដល់ផ្ទះ​ខ្ញុំបាទ​។​ខ្ញុំ​ក៏បាន​យល់​ពី​ការ​ពន្យល់​ពី​មូលហេតុ​របស់​សម្ភព​សោភា​នៃ​ភាព​អកុសល​របស់​ប្រពន្ធ​ខ្ញុំ​…..”​។​

​ក្រុមគ្រួសារ​នៃ​សព​ដែល​ទូរស័ព្ទ​ប្រាប់​អ្នកសារព័ត៌មាន​សុំ​មិន​បញ្ចេញ​ឈ្មោះ អះអាងថា ស្ត្រី​រងគ្រោះ​ឈ្មោះ អ៊ុ ចន្ទ្រា អាយុ​២៩​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​រកា​២ ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​មុខងារ​អនុប្រធាន​មណ្ឌល​សុខភាព​ឃុំរ​កាជ​ន្លឹ​ង បាន​ចូលមក​សម្រាលកូន​ទី​២ នៅ​មន្ទីរពេទ្យ​សម្ព​ព​សោភា កាលពី​ថ្ងៃទី​២៨ ខែមីនា ។

​ពេល​សម្រាល​នេះ​គឺមាន​ការវះកាត់ បណ្តាលឱ្យ​ហូរឈាម​យ៉ាងខ្លាំង​មិនអាច​ទប់​ជាប់​។ ពេលនោះ​ខាង​មន្ទីរ​ពេទ្យ​សម្ព​ព​សោភា​អះអាងថា​បណ្តាលមកពី​ឈាមរាវ និង​ស្បូន​ខ្សោយ​។ ដូច្នេះ​តម្រូវឱ្យមាន​ការវះកាត់​ស្បូន​ម្តងទៀត​។ ក្រោយពេល​វះកាត់​ស្បូន​រួចហើយ នារី​រងគ្រោះ​កាន់តែ​មាន​អាកា​រៈ​ខ្សោយ​ទៅៗ​ទើប​ខាង​ពេទ្យ​សម្ព​ព​សោភា​បាន​បញ្ជូន​ស្ត្រី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ​ជប៉ុន​នៅ​ម៉ោង​៥​ទៀបភ្លឺ​ថ្ងៃទី​២៩​ខែមីនា​ជាបន្ទាន់​។​ក្រោយ​ពេល​បញ្ជូនមក​ម​ន្ទីរ​ពេទ្យ​ជប៉ុន​រហូតមកដល់​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ​៕មន