ស្ត្រី​ដោះ​ធំ​បំផុត​នៅ​អឺរ៉ុប​ចង់​ពង្រីក​គូទ​ឱ្យ​ធំ​ដែរ ដើម្បីឱ្យ​មិត្ត​ប្រុស​លង់​ស្នេហ៍​ដក​មិន​រួច​

3570
ចែករម្លែក

នារី​អូ​តេស​ប្រែក្លាយ​ទៅជា​តារា​បង្ហាញ​ម៉ូត​ដ៏​ឆើតឆាយ​សញ្ជាតិ​អាល្លឺម៉ង់ ដែល​អះអាងថា​មាន​ដោះ​ធំ​បំផុត​នៅ​អឺរ៉ុប បានធ្វើ​ដំណើរ​ទៅ​សហរដ្ឋអាមេរិក ដោយ​សង្ឃឹម​ពង្រីក​គូទ​ឱ្យ​ធំ​ដូច​សុដន់​ដែរ ដើម្បីឱ្យ​មិត្ត​ប្រុស​នាង​លង់​ស្នេហ៍​ដក​លែងរួច​។​

​នាង ម៉ា​ទីណា “​ប៊ី​ក​” ដែល​និយាយថា​នាង​មាន​អាយុ ២៨ ឆ្នាំ និង​មាន​ដោះ​ទំហំ ១០ ខ្នាត​អាមេរិក បាន​អួតថា​សុដន់​នាង​មាន​ទំហំ ៣២ អេស (32S) ដោយមាន​ជំនួយ​ពី​ការវះកាត់ ដែល​អាច​លោត​ចុះឡើង​ផ្លោតៗ ជាមួយ​ការចាក់​សារធាតុ​សាលី​ន​។

​នាង​បាន​ទៅរក​គ្រូ​ពេទ្យវះកាត់​កែ​សម្ផស្ស​នៅ​ទីក្រុង​ឡូ​ស​អ៊ែន​ជែ​ឡេស លោក ផូ​ល ណាស​ស៊ី​ហ្វ និង លោក ធើ​រី ឌូ​ប្រូ​វ និង​សុំឱ្យ​ពួកគេ​វះកាត់​ពង្រីក​កំប៉េះគូទ​ឱ្យ​ធំ ស្មើ​ដោះ​របស់​នាង​ផង​។​

​ដោយ​បង្ហាញមុខ​នៅ​កម្មវិធី Botched on E! នាង​និយាយថា “​ខ្ញុំ​មាន​ដោះ​ធំ​បំផុត​នៅ​អឺរ៉ុប ប៉ុន្តែ​ខ្ញុំ​ត្រូវ​ការឱ្យ​កំប៉េះគូទ​ខ្ញុំ​ធំ​ស្មើ​ដោះ​ដែរ​”​។​

​នាង​ម៉ា​ទីណា ដែល​ល្បី​លើ​កាសែត បន្ទាប់ពី​នាង​ចាក់​ថ្នាំ​ឱ្យ​ស្បែក​ខ្មៅ​ស្រអែម មាន​មោទនភាព​ចំពោះ​សុដន់​ទំហំ ៣២ អេស របស់​នាង ដែល​ឥឡូវ​មាន​ជាតិ​សា​លីន​ដល់​ទៅ​កម្រិត ៣៧០០​សេ​សេ (cc) នៅ​ដោះ​នីមួយៗ ដែលមាន​ទម្ងន់​ប្រមាណ ៤ គីឡូក្រាម​៕

នាង ម៉ា​ទីណា “​ប៊ី​ក​” អះអាងថា​នាង​មាន​ដោះ​ធំ​បំផុត​នៅ​អឺរ៉ុប