ស្ត្រី​ថៃ​កើត​មហារីក​ឆ្អឹង​ថ្ពាល់ បានទទួល​មរណភាព​ហើយ​

1715
ចែករម្លែក
  • 3
    Shares

​ស្ត្រី​ថៃ​ម្នាក់​បាន​ស្លាប់​ដោយសារ​មហារីក​ឆ្អឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៤ សីហា គឺ​មិន​ដល់​២​ឆ្នាំ​ផង​ទេ បន្ទាប់ពី​ធ្វើ​រោគវិនិច្ឆ័យ​ឃើញ​ជំងឺ​កាច​សាហាវ​នេះ​។​

​វេ​ប​សាយ CGTN បាន​រាយការណ៍​ថា ទោះបី​ទទួល​ការព្យាបាល ក៏ប៉ុន្តែ​ដុំ​សាច់​មហារីក ដែល​ធ្វើឱ្យ​ខូច​ទ្រង់ទ្រាយ​មុខមាត់​របស់​នាង ជេ​នី យូ អាយុ ២៨ ឆ្នាំ បាន​បន្ត​លូតលាស់ និង បង្ក​ឱ្យ​នាង​ហូរឈាម​ច្រមុះ និង​ជ្រុះ​ធ្មេញ​ជា​បន្តបន្ទាប់​។

​នៅពេល​នាង​យូ​បង្ហោះ​សាច់រឿង​របស់​នាង​ចែករំលែក​លើ​ហ្វេ​ស​ប៊ុ​ក​កាលពី​ឆ្នាំមុន នាង​ត្រូវគេ​សើចចម្អក​ថា​បង្ហោះ​រូប​កាត់ត​ដើម្បី​បោកប្រាស់​សាធារណជន​។

​ការ​សើចចម្អក​តាម​អ៊ី​ន​ធឺ​ណេ​ត​បានបញ្ចប់ ហើយ​ការ​ផ្តល់ជំនួយ​ដល់​នាង​បានចាប់ផ្តើម​ហូរ​ដូច​ទឹកបាក់​ទំនប់ បន្ទាប់ពី​នាង​បកស្រាយ​ស្ថានភាព​ជំងឺ​របស់​នាង​ក្នុង​វីដេអូ​ឃ្លី​ប​មួយ​។

​ក្នុង​ផុស​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដែល​ត្រូវបាន​លុបចោល​ទៅហើយនោះ នាង​យូ​បាន​និយាយ​អំពី​ដំណើរ​វិ​វ​ឌ្ឍ​នៃ​ការព្យាបាល​របស់​នាង​។

​នៅពេលដែល​មហារីក​កាន់តែ​កាច​ខ្លាំង​ឡើង នាង​យូ​និយាយថា រាងកាយ​នាងរង​ការឈឺចាប់​ខ្លាំង ទាល់តែ​ឪពុកម្តាយ​ជួយ​ម៉ាស្សា ទើបបាន​ធូរស្បើយ​ខ្លះ​។​

​នាង​ក៏បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​អ្នក​ដែល​បាន​មើលថែទាំ​នាង នៅពេល​នាង​ធ្លាក់ខ្លួន​ឈឺ​។

​ទោះយ៉ាងណា វិធី​ព្យាបាល​ដោយ​គីមី​មិនមាន​ប្រសិទ្ធភាព​សម្រាប់​នាង​យូ​ទេ ហើយ​ស្ថានភាព​ជំងឺ​របស់​នាង​បាន​ប្រែ​ទៅជា​អាក្រក់​ខ្លាំង​កាលពី​ខែមិថុនា​។ នាង​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​នៅ ២ ខែក្រោយ​។

​កាលពី​ថ្ងៃអាទិត្យ​ទី​២៧ សីហា គ្រួសារ​និង​មិត្តភក្តិ​នាង​បានមក​ចូលរួម​ក្នុង​ពិធី​បុណ្យសព​របស់​នាង​៕ ដោយ៖ កញ្ញាដាលីស

នាង ជេ​នី យូ ស្លាប់​ដោយសារ​មហារីក​ឆ្អឹង​កាលពី​ថ្ងៃទី ២៤ សីហា