ស្ត្រី​ថៃ​ម្នាក់​រៀបការ​ដោយ​ហៅ​អតីត​មិត្ត​ប្រុស​៣​នាក់​មក​ស៊ីការ​និង​ថត​ជាមួយ​

398
ចែករម្លែក

​នៅពេល​អ្នកអាន​ខ្លះ​យល់​ថា​ខ្លួន​មិន​អាច​ធ្វើបាន​ទេ និង​អ្នកខ្លះ​ទៀត​យល់​ឃើញ​ថា​វា​ជា​រឿង​អស់សំណើច​ដែល​ហៅ​អតីត​សង្សារ​មក​ស៊ីការ​និង​ថត​ជាមួយ នាង ទុន​ចា​ណុ​ក​ ប៊ូ​ន​កា​ចា អាចធ្វើ​បាន​។​នាង បាន​រៀបការ​កាលពី​ថ្ងៃ​២៥​វិច្ឆិកា​កន្លងទៅ​និង​រូបថត​មួយ​ដែល​នាង​ថត​ជាមួយ​ស្វាមី​និង​ភ្ញៀវ​មិនធម្មតា​បី​នាក់​យ៉ាង​សប្បាយរីករាយ​ត្រូវបាន​​ចែករំលែក​និង​ការចាប់អារម្មណ៍​ក្នុង​ហ្វេ​សប៊ុក​ជាខ្លាំង​។​

​កូនក្រមុំ ឈរ​ថត​ជាមួយ​អតីត​មិត្ត​ប្រុស​៣​នាក់​របស់​ខ្លួន​និង​បាន​ញញឹម​ព​ព្រាយ ខណៈ​កូន​កម្លោះ​ដែល​ឈរ​ថតរួម​គ្នា​ផង​ដែរ​មើលទៅ ញញឹម​ស្ងួត​។​

​នៅក្នុង​រូបថត​មួយ​ទៀត​នាង​ទុន​ចា​ណុ​ក ប៊ូ​ន​កា​ចា ហៅ ស៊ីណេ បាន​ឱប​អតីត​មិត្ត​ប្រុស​នាង​ម្នាក់ នៅ​ពេល​ប្តី​(រូបឆ្វេង)ចង​ចិញ្ចើម​និង​ងាក​ចេញ​ហើយ​ទំនង​ជាប្តេជ្ញាបញ្ចេញកំហឹង​នៅពេល​​ផ្សំ​ដំណេក​។​

​ក្រោយ​រៀបការ នាង​ស៊ីណេ បាន​ពន្យល់​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ថា ហេតុអ្វី​បាន​ជា​នាង​អញ្ជើញ​អតីត​មិត្ត​ប្រុស​មក​អបអរ​ថ្ងៃ​សំខាន់​របស់​នាង​។​នាង​ថា ទោះ​ជា​ចំណង​ស្នេហារ​របស់​​នាង​ជា​មួយ​ពួក​មិនបាន​ឋិត​ថេរ តែ​នាង​និង​ពួក​គេ​នៅតែ​ជា​មិត្ត​ល្អ​នឹង​គ្នា និង​ថា​មុន​នាង​អញ្ជើញ​ពួកគេ​មក​ចូលរួម​មង្គលការ​របស់​នាង នាង​បាន​សួរ​យោប​ល់​ប្តី​និង​គាត់​​បាន​យល់ព្រម​។​

​យោង​តាម​សារព័ត៌មាន​ថៃ អតីត​មិត្តស្រី​ម្នាក់​របស់​កូន​កម្លោះ​ក្នុង​មង្គលការ​នេះ​ក៏​ត្រូវបា​ន​អញ្ជើញ តែ​នាង​បាន​ស្ថិតនៅ​បរទេស​មិន​អាច​មក​ចូលរួមបាន​៕​ដោយ​៖​វាសនា​