ស្ត្រី​ទទួលទាន​ទឹក​ច្រើន​ជួយ​បន្ថយ​៤៨​ភាគរយ​នូវ​ហានិភ័យ​រលាក​ផ្លូវ​នោម​

1021
ចែករម្លែក

ស្ត្រី​ក្រោយពេល​អស់​រដូវ​ទទួល ទាន​ទឹក​បន្ថែម ១,៥ លីត្រ ក្នុង​១​ថ្ងៃ នឹង បន្ថយ​៤៨​ភាគរយ នូវ​ហានិភ័យ​រលាក​ផ្លូវ​នោម ។​
​ ​
ពួក​អ្នកវិទ្យាសាស្ត្រ​អាម៉េរិក បានធ្វើការ​សន្និដ្ឋាន​ដូច្នេះ ក្រោយពេល​វិភាគ​ការ​ស្រា​ជ្រាវ​មួយ អូសបន្លាយ ១២ ខែ​លើ​ស្ត្រី​មាន​សុខភាព​ល្អ តែមាន ប្រវត្តិ​រលាក​ផ្លូវ​នោម​ម្តង​ហើយ​ម្តង ទៀត ។​

​ពួក​អ្នកស្រាវជ្រាវ​ឱ្យដឹងថា ការទទួល​ទាន​ទឹក​ច្រើន​ជួយ​បន្ថយ​បាក់តេរី និង​ទប់ស្កាត់​លទ្ធភាព បាក់តេរី​ច្បាម ចូល​ផ្លូវ​នោម ។​
​ ​
ការ​រលាក​ផ្លូវ​នោម​ជា​ជំងឺឆ្លង មេរោគ​ទូទៅ​បំផុត​កើតឡើង​ចំពោះ​ស្ត្រី ។ ការបង្កើន​បរិមាណ ទឹក​ទទួលទាន​ក៏​អាចជួយ​បន្ថយ​ការប្រើប្រាស់ អង់​ទី​ប៊ី​យ៉ូ​ទិ​ក និង​គ្រប់គ្រង​ស្ថានភាព ស៊ាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ។​

​ក្រៅពី​ការទទួល​ទាន​ទឹក​ច្រើន នៅមាន​វិធី​ធម្មជាតិ​ផ្សេងៗ​ជាច្រើន​ទៀត​អាចជួយ​ទប់ស្កាត់ ឆ្លង​មេរោគ​ផ្លូវ​នោម ដូចជាៈ បំពេញបន្ថែម​វីតាមីន C​, ទទួល ទាន​ទឹក​ហ្គ្រេ​ន​ប៊ឺ​រី​គ្មាន​ស្ករ​, ប្រើប្រាស់ អាហារ​សម្បូរ​ប្រូ​ប៊ី​យ៉ូ​ទិ​ក ។​
​ ​
ជំងឺ​ក៏ត្រូវ​បាន​គ្រប់គ្រង​ប្រសិន អនុវត្តន៍​ទម្លាប់​បត់ជើងតូច​និង​អនាម័យ ល្អ​ដូចជាៈ ចៀសវាង​ទប់​នោម​យូរពេក​, បត់ជើងតូច ក្រោយពេល​រួមភេទ​, ចៀសវាង​ប្រើ​សារជាតិ សម្លាប់​មេជី​វិត និង​ជូត​ពីមុខ​ទៅក្រោយ​បន្ទាប់ពី​បន្ទោបង់ ៕ ប្រែ​សម្រួល​: រតនៈ