ស្ត្រី​ធាត់​បំផុត ព្យាយាម​សម្រក​ទម្ងន់​ដើម្បី​រៀបការ​

1102
ចែករម្លែក

ឆារីធី ភៀស(Charity Pierce )នៅរដ្ឋអាយអូវ៉ា សហរដ្ឋអាមេរិកបានតាំងចិត្តសម្រកទម្ងន់ពីរបីឆ្នាំមកហើយដើម្បីបានឃើញអាពាហ៍ពិពាហ៍ក្នុងក្តីស្រមៃរបស់នាង។

ស្រ្តីវ័យ៣៨ឆ្នាំរូបនេះ មានទម្ងន់៣៤៣គីឡូក្រាម និងត្រូវគេជឿថាជាស្រ្តីធាត់បំផុតនៅលើលោក។ដោយសារទម្ងន់ នាងនៅតែក្នុងបន្ទប់ដោយសារពិបាកធ្វើចលនានិងភ័យខ្លាចមិនអាចរស់ឃើញថ្ងៃរៀបការរបស់នាងជាមួយសង្សារឈ្មោះថូនី សោអឺ ដែលមានអាយុប្អូននាងជាងមួយជួរ(២២ឆ្នាំ)។

ឆារីធី​ មានទម្ងន់២២៦គីឡូតាំងពីនាងវ័យជំទង់ តែគ្រោះថ្នាក់មួយនៅឆ្នាំ២០០០បណ្តាលអោយនាងមានបញ្ហាដើរហើរនិងបង្កអោយនាងមានជម្ងឺហើមជើងឆ្វេង។

ដើម្បីអាចបណ្តើរកូនកម្លោះរៀបការ នាងឆារីធី ត្រូវធ្វើការវះកាត់បង្រួមក្រពះនិងដើម្បីវះកាត់មានសុវត្ថិភាពបាន នាងត្រូវមានទម្ងន់ក្រោយ២២០គីឡូក្រាម ដូច្នេះរាល់ថ្ងៃនាងខិតខំហាត់ប្រាណ និងព្យាយាមមិនស៊ីច្រើនតាមឃ្លានទេ៕ដោយ:វាសនា