ស្ត្រី​បម្រើ​តាម​ផ្ទះ​ដែល​ត្រូវ​បាន​បណ្តេញ​នៅ​ហុងកុង​ដោយសារ​មាន​ជំងឺមហារីក ទទួលបាន​ប្រាក់​អង្គាស​ជាង​៩៣.០០០​ដុល្លារ​

380
ចែករម្លែក
  • 57
    Shares

​យុទ្ធនាការ​រៃ​អង្គាស​ប្រាក់​សម្រាប់​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​ជនជាតិ​ហ្វីលីពីន​ដែល​ត្រូវ​បាន​បណ្តេញចេញ បន្ទាប់​ពី​ស្រី្ត​នេះ​ត្រូវបាន​ធ្វើ​រោគ​វិនិច្ឆយ​រក​ជំងឺមហារីក​ស្បូន​នោះ ​បាន​កើនឡើង​៧៣៥.០០០​ដុល្លារ​ហុងកុង​(​ជាង​៩៣.០០០​ដុល្លារ​អាមេរិក​) នៅត្រឹម​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១១​ខែ​មីនា​។​

​នាង Baby Jane Allas អ្នក​បម្រើ​តាម​ផ្ទះ​នេះ ត្រូវបាន​ធ្វើ​រោគ​វិនិច្ឆយ​ឃើញ​ជំងឺមហារីក​ស្បូន​ធ្ងន់ធ្ងរ​ក្នុង​ដំណាល​ទី​៣ កាលពី​ពាក់កណ្តាល​ខែ​កុម្ភៈ ហើយ​ក្រោយមក ​នាង​ត្រូវ​បាន​បណ្តេញចេញ ដោយ​និយោជក​របស់​នាង​នៅ​ទីក្រុង​ហុងកុង ។ នេះ​បើ​យោង​តាម​ទំព័រ​រៃ​អង្គាស់​ប្រាក់​នេះ​។​

​នាង លែង​ទទួលបាន​ការថែទាំ​សុខភាព​ពី​រដ្ឋាភិបាល បន្ទាប់​ពី​ការបញ្ចប់​ការងារ​របស់​នាង​ហើយ​បច្ចុប្បន្ន​កំពុង​ស្នាក់នៅ​ជាមួយ​និយោជក​​របស់​បងប្អូន​ស្រី​របស់​នាង​។​

​យោង​ទៅតាម​ទំព័រ​រៃ​អង្គាស​ប្រាក់​នេះ នៅ​មុនពេល​ត្រូវ​បាន​បណ្តេញចេញ នាង Baby Jane Allas ត្រូវបាន​បដិសេធ​ពី​ការទទួល​បាន​អាហារ​គ្រប់គ្រាន់​ជា​ញឹកញយ​ដោយ​និយោជក​​របស់​នាង​ហើយ​បាន​ស្រក​ទម្ងន់​អស់​១៦​គីឡូក្រាម ចាប់តាំងពី​ការ​មក​ដល់​ទីក្រុង​ហុងកុង​កាលពី​ឆ្នាំ​២០១៧​។​

​នាង Jessica Papadopoulos ជា​ប្អូនស្រី​បាន​ចាប់ផ្តើម​យុទ្ធនាការ​នេះ​ក្នុងនាម​នាង Baby Jane Allas ហើយ​កំពុង​ជួយ​សម្របសម្រួល​ការព្យាបាល​តាម​វេជ្ជសាស្ត្រ​នៅ​ទីក្រុង​​ហុងកុង​។​

​នាង Baby Jane Allas កំពុង​បន្ត​ដាក់ពាក្យ​បណ្តឹត​តាម​ផ្លូវច្បាប់​ប្រឆាំងនឹ​ង​និយោជក​របស់​នាង​តាមរយៈ​ក្រសួង​ការងារ​ក្រុង​ហុងកុង​៕​ដោយ​៖​សុខា​/sn

នាង Baby Jane Allas

#