ប៉ូលិសបាននិយាយនៅថ្ងៃសុក្រទី២២ខែមិថុនាថាស្ត្រី៥នាក់ដែលធ្វើការដើម្បីជំនួយសប្បុរសធម៌នៅតំបន់ដាច់ស្រយាល ភាគខាងកើតនៃ ប្រទេសឥណ្ឌា ត្រូវបានចាប់ពង្រត់និងរំលោភជាក្រុមដោយភ្ជង់កាំភ្លើងគំរាម ដែលនេះ ជាការរំលោភបំពានផ្លូវភេទដ៏ឃោរឃៅចុងក្រោយបំផុតនៅប្រទេសនេះ។
ក្រុមស្ត្រីនេះ បាននិយាយនៅក្នុងពាក្យបណ្តឹងរបស់ពួកគេថា ពួកគេបានកំពុងសម្តែងសិល្បៈដើម្បីបង្កើនការយល់ដឹងអំពីការជួញដូរមនុស្សនៅតំបន់Khunti ដែលជាតំបន់មានកុលសម្ពន្ធរស់នៅច្រើន នៅក្នុងរដ្ឋJharkhand កាលពីថ្ងៃអង្គារ នៅពេលពួកគេ ត្រូវបានចាប់ពង្រត់។
ក្រុមអ្នកចាប់រំលោភនេះ បានថតវីដេអូអំពីការំលោភ និងបានគំរាមស្ត្រីទាំងនេះ បើសិនពួកគេនិយាយប្រាប់ប៉ូលិស។
លោកRajesh Prasad មន្ត្រីប៉ូលិបាននិយាយថា ស្ត្រីទាំងនេះបានធ្វើការឱ្យអង្គការក្រៅរដ្ឋាភិបាលAsha Kiran ដែលត្រូវបានគាំទ្រដោយក្រុមអ្នកអប់រំសាសនាគ្រិស្ត មួយក្រុមក្នុងតំបន់។
លោកបាននិយាយ ” យើងបានសួរនាំមនុស្សមួយចំនួនអំពីករណីនេះ” ។
ប៉ូលិសក៏បានតាមរកចាប់ខ្លួនក្រុមអ្នកគាំទ្ររបស់ក្រុមPathalgadi ដែលជាក្រុមចលនាទាមទារគ្រប់គ្រងខ្លួនឯងនៅតាមភូមិកុលសម្ពន្ធមួយចំនួននៅតំបន់នោះ។
ក្រុមអ្នកគាំទ្ររបស់ក្រុមនេះ ស្អប់ពួកអ្នកពួកអ្នកមកពីក្រៅហើយមិនអនុញ្ញាតឱ្យពួកគេចូលមកឬតាំងទីលំនៅនៅតំបន់របស់ពួកគេទេ។
ប្រទេសឥណ្ឌា បានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងដល់ពិភពលោក ចាប់តាំងពីមានការចាប់រំលោភជាក្រុមនិងសម្លាប់ស្ត្រីម្នាក់ កាលពីឆ្នាំ២០១២ នៅលើរថយន្តក្រុងញូវដែលីមួយ ដែលបានបង្កឱ្យមានការតវ៉ាជាខ្លាំង៕
មានការតវ៉ានៅក្នុងរដ្ឋJharkhand បន្ទាប់ពីក្មេងស្រី៣នាក់ ត្រូវបានចាប់រំលោភនិងដុតទាំងរស់កាលពីខែមុន