ស្ត្រី​ប៉ូឡូញ​ម្នាក់​សម្រាល​កូនភ្លោះ​ដល់​ទៅ ៦ នាក់​

728
ចែករម្លែក

​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ក្រា​កូវ​បានប្រកាស​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​ឧសភា​ថា ស្ត្រី​ជនជាតិ​ប៉ូឡូញ​ម្នាក់​បាន​សម្រាល​កូនភ្លោះ​៦​នាក់ ជាមួយ​ទារក​ម្នាក់ៗ​មាន​ទម្ងន់​ប្រហែល​មួយ​គីឡូក្រាម​។​

​កូនស្រី​៤​នាក់​និង​កូនប្រុស​២​នាក់​ត្រូវបាន​សម្រាល​ដោយ​ការវះកាត់​នៅ​សប្តាហ៍​ទី ២៩ នៃ​ការ​មាន​ផ្ទៃពោះ​។​

​អ្នកនាំពាក្យ​មន្ទីរពេទ្យ​បាន​និយាយថា “​ម្តាយ ដែលមាន​អាយុ​ក្រោម ៣០ ឆ្នាំ និង​ទារក មាន​សុខ​ភាពល្អ​ធម្មតា​”​។​

​យោងតាម​វេជ្ជបណ្ឌិត​នៅក្នុង​ទីក្រុង​ក្រា​កូវ​ភាគខាងត្បូង​ប្រទេស​ប៉ូឡូញ​បានឱ្យដឹងថា ការបង្កើត​កូនភ្លោះ​៦​នាក់​បែបនេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​កម្រ ដែល​កើតមានឡើង​ម្តងគត់​ក្នុងចំណោម​ការ​សម្រាល ៤,៧ ពាន់​លាន​ដង​។​

​ប្រធានាធិបតី​ប៉ូឡូញ​លោក អង់​ត្រេ ឌូ​ដា (Andrzej Duda) បាន​អបអរសាទរ​ឪពុកម្តាយ​នេះ​។​

​លោក​បាន​និយាយ​នៅលើ Twitter ថា “​នេះ​ជា​ករណី​ទីមួយ​នៃ​ប្រភេទ​ការ​សម្រាលកូន​បែបនេះ​នៅក្នុង​ប្រទេស​ប៉ូឡូញ​”៕ ដោយ៖ កញ្ញាដាលីស

កូនភ្លោះ​៦​នាក់​បាន​សម្រាល​នៅ​ប៉ូឡូញ​កាលពី​ថ្ងៃ​ចន្ទ