ស្ត្រី​ប្រមាញ់​ដ៏​ហានក្លា​

938
ចែករម្លែក

​ស្ត្រី​អាម៉េរិក ម្នាក់​ដែល​រង​ការ​គំរាម​សម្លាប់ បន្ទាប់ពី​នាង​សម្លាប់សត្វ​កវែង (giraffe) សម្បុរ​ខ្មៅ​មួយ​ក្បាល​នៅ​ប្រទេស​អាហ្វ្រិក​ខាងត្បូង និយាយថា នាង​មិន​ដែលមាន អារម្មណ៍​សោកស្ដាយ​ឡើយ​ជិត​មួយឆ្នាំ​មកនេះ​បន្ទាប់ពី​រូបនាង​ថត​ជាមួយ​សត្វ​កវែង​ដែល​នាង​សម្លាប់​ល្បី​សុសសាយ​តាម​បណ្ដាញ​ផ្សព្វផ្សាយ​។
​ ​
​នាង ថេ​ស ថម​សុន ធែ​លី (Tess Thompson Talley) វ័យ ៣៨​ឆ្នាំ​ដែល​រស់នៅក្នុង​ទីក្រុង អូ​ដេ​សា (Odessa) រដ្ឋ​តិច​សាស សហរដ្ឋ​អាម៉េរិក ខាងលើនេះ​បាន​និយាយ​ការពារ ការស្រលាញ់​ចូលចិត្ត​ប្រមាញ់​សត្វ​របស់​នាង អំឡុង​បទសម្ភាសន៍​ផ្សាយ​បន្ត​ផ្ទាល់​ក្នុង កម្មវិធី​ទូរទស្សន CBS This Morning កាលពី​ថ្ងៃ​សុក្រ ទី​៧ ខែមិថុនា​ដោយ​នាង​និយាយ ទាំង​ងងើល​ថា​”​សត្វ​ទាំងនោះ​នៅ​ទីនោះ​សម្រាប់​ឱ្យ​យើង​បាញ់សម្លាប់​វា យកមក​ធ្វើ អាហារ​!”​។​

​នៅពេល​ពិធីករ​សួរ​អំពី​សត្វ​កវែង​សម្បុរ​ដែល​នាង​បានសម្លាប់​អំឡុង​ដំណើរ​បរបាញ់​របស់ នាង​ទៅ​អាហ្វ្រិក​ខាងត្បូង នាង​ឆ្លើង​ទាំង​ផ្ទុះសំណើច​ថា “​សាច់​វា (​សត្វ​កវែង​) ឆ្ងាញ់​ណាស់​!”​។​

​បន្ទាប់មក ស្ត្រី​ដែល​ធ្វើការ​នៅ​រោងចក្រ​ផលិត​គ្រាប់​កាំ​កង់​រូបនេះ​បាន​បង្អួត​កេស​ដាក់ កាំភ្លើង​របស់​នាង​ដែល​ធ្វើ​ពី​ស្បែក​សត្វ​កវែង​។

​សូមបញ្ជាក់ថា ការបង្ហាញ​ខ្លួន​របស់​នាង​ក្នុង​កម្មវិធី​ទូរ​ទ​ស្ស៍ CBS ធ្វើឡើង​ជិត​មួយឆ្នាំ បន្ទាប់ពី​រូបនាង​ថត​ជាមួយ​សត្វ​កវែង​ដែល​នាង​សម្លាប់​បាន​បណ្តាលឱ្យ​អ្នកប្រើប្រាស់​បណ្ដាញ​ទំនាក់ទំនង​សង្គម​ផ្ទុះ​កំហឹង​។

​រូបថត​ទាំងនោះ​គឺ​ថត​តាំងពី​ឆ្នាំ​២០១៧ ម្ល៉េះ ប៉ុន្តែ​ទើបតែ​ផ្ទុះ​ពេញ​បណ្តាញ​អ៊ិន​ធឺ​ណិ​ត កាលពី​ខែកក្កដា ឆ្នាំមុន​។ បន្ទាប់ពី​រូបថត​ទាំងនេះ​ល្បី​សុសសាយ ស្ត្រី​រូបនេះ​ក៏បាន រង​ការ​គំរាម​សម្លាប់​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​៕ ប្រែ​សម្រួលៈ​ខុម​