ស្ត្រី​ពន្យារកំណើត​ដោយ​ថ្នាំលេប​មាន​ច្រើនជាងគេ​រហូតដល់​ជិត​៦៣​ភាគរយ​

1303
ចែករម្លែក

​ជំងឺ​១០​ប្រភេទ​ដែល​ពលរដ្ឋ កម្ពុជា​កើត​ច្រើនជាងគេ​
​ ​
(​ភ្នំពេញ)​៖ របាយការណ៍​របស់ ក្រសួងសុខាភិបាល​បាន​លើក​បង្ហាញ ពី​វិធីសាស្ត្រ​ពន្យារកំណើត ដែល​បាន និង​កំពុង​ប្រើប្រាស់​ក្នុង​ឆ្នាំ​២០១៧ ត្រូវបាន​កត់សម្គាល់ឃើញ​ថា ភាគច្រើន​នៃ​ស្ត្រី ចូលចិត្ត​ប្រើប្រាស់ ថ្នាំលេប ៦២,៩០​ភាគរយ ថ្នាំ​ចាក់ ៩,៩២​ភាគរយ កង​ដាក់​ក្នុង​ស្បូន ១៥,២០​ភាគរយ កង​ដាក់ ក្រោម​ស្បែក ២០,៩១​ភាគរយ ស្រោមអនាម័យ ២៦,៧៣​ភាគរយ និង​ថ្នាំ​ការពារ​កំណើត​បន្ទាន់ ០,០៦ ភាគរយ​។​
​ ​
​របាយការណ៍​ដដែល​លើក ឡើង​ថា កាលពី​ឆ្នាំ​២០១៦ ស្ត្រី​ចូលចិត្ត ប្រើប្រាស់​ថ្នាំ​គ្រាប់ ៥២​ភាគរយ ថ្នាំ​ចាក់ ២៨​ភាគរយ កង​ដាក់​ក្នុង​ស្បូន ១០​ភាគ រយ កង​ដាក់​ក្រោម​ស្បែក ៧​ភាគរយ និង​ស្រោមអនាម័យ ៣​ភាគរយ​។​
​ ​
​របាយការណ៍​របស់​ក្រសួង សុខាភិបាល ក៏បាន​លើក​បង្ហាញថា នៅ​ឆ្នាំ​២០១៧ ស្ត្រី​ក្នុង​វ័យ​បន្ត​ពូជ ដែល​បាន​រៀបការ​ហើយ​កំពុង​ប្រើប្រាស់ បន្ត​វិធីសាស្ត្រ​ពន្យារកំណើត​ទំនើប ណាមួយ មាន​ចំនួន ៧៤២.៧៨៦​នាក់​។ ក្នុងនោះ នៅ​មូលដ្ឋាន​សុខាភិបាល សាធារណៈ ចំនួន​៦៩០.៨៥៩​នាក់ និង​សេវា​ឯកជន ចំនួន​៥២.៩២៧​នាក់ ក្នុង​ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពត ភ្នំពេញ ព្រះវិហារ ព្រៃវែង តាកែវ និង​គ្លីនិក អង្គការក្រៅរដ្ឋាភិបាល​។ ចំនួន​នេះ​បាន​កើនឡើង ជាង​ឆ្នាំ​២០១៦ ដែល មាន​ចំនួន ៧១៤.១៩១​នាក់​។​
​ ​
​ចំណែក​សេវា​រំលូត មាន សុវត្ថិភាព និង​រលូត ត្រូវបាន​ក្រសួង សុខាភិបាល​ប្រកាសថា ការពង្រីក​សេវា រំលូត​មាន​សុវត្ថិភាព ត្រូវបាន​ពង្រីក​ជា រៀងរាល់ឆ្នាំ នៅតាម​មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព នៅក្នុង​អំឡុងពេល មួយ​ទសវត្សរ៍​ចុងក្រោយ​នេះ​ដោយ​កើន ឡើង​ពី​៤៤​កន្លែង នៅ​ឆ្នាំ​២០០៩ ដល់ ៧៦២​កន្លែង នៅ​ឆ្នាំ​២០១៦ ប៉ុន្តែ​ថយ ចុះ​យ៉ាងច្រើន​មក​នៅត្រឹម​៦៦៧​កន្លែង នៅ​ឆ្នាំ​២០១៧​។ ក្នុងនោះ​មាននៅ មន្ទីរពេទ្យបង្អែក​៩៤​កន្លែង មណ្ឌល សុខភាព​៥៧៣​កន្លែង និង​មន្ទីរពេទ្យ ជាតិ​បី អាច​ផ្តល់​សេវា​រំលូត​ដោយ សុវត្ថិភាព និង​សេវា​ថែទាំ​ក្រោយ រំលូត​/​រលូត ស្របតាម​បទដ្ឋាន​វេជ្ជសាស្ត្រ ដែល​បានចែង​នៅក្នុង​ច្បាប់​ស្តីពី រំលូតកូន​។
​ ​
​មូលហេតុ​ចម្បង​នៃ​ការថយចុះ ចំនួន​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ដែល​ធ្លាប់​ផ្តល់​សេវា រំលូត​ដោយ​សុវត្ថិភាព និង​សេវា​ថែទាំ​ក្រោយ រំលូត​/​រលូត គឺ បុគ្គលិក​សុខាភិបាល​ដែលមាន សមត្ថភាព បច្ចេកទេស​ផ្តល់​សេវា​នេះ ភាគច្រើន បាន​ចូលនិវត្តន៍ ហើយ​មួយចំនួនទៀត បាន​ផ្លាស់​ទៅ​បម្រើ​ការងារ​នៅ​ផ្នែក ជំនាញ​ផ្សេង​និង​កន្លែង​ផ្សេង​។​
​ ​
​របាយការណ៍​របស់​ក្រសួង សុខាភិបាល ក៏បាន​បង្ហាញថា នៅ​ឆ្នាំ ២០១៧ ករណី​រំលូតកូន មាន​ចំនួន សរុប​១១.៣៧៦​ករណី និង​ករណី រលូត​កូន មាន​ចំនួន​សរុប​៩.៩២៩ ករណី​។ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ចំនួន​ករណី​រំលូតកូន​បាន​ថយចុះ ៨៧៤ ករណី​ផ្ទុយទៅវិញ​រលូត កូន​បាន​កើន ឡើង​៣៥១​ករណី​។ ក្នុងនោះ ៦៥,៦២​ភាគរយ នៃ​ករណី​រំលូត​សរុប​ត្រូវបាន​ធ្វើឡើង នៅ​មណ្ឌល​សុខភាព ខណៈដែល​៣៤,៣៨​ភាគរយ​ទៀត ប្រព្រឹត្តទៅ​នៅ​មន្ទីរពេទ្យ (​ឆ្នាំ​២០១៦ គឺ ៦៣,១​ភាគរយ ធ្វើ​នៅ​មណ្ឌល​សុខភាព និង​៣៦,៩​ភាគរយ​ទៀត នៅ​មន្ទីរ ពេទ្យ​)​។ ផ្ទុយទៅវិញ ករណី​រលូត​ភាគ ច្រើន ជួបប្រទះ​នៅ​មន្ទីរពេទ្យ​រហូតដល់ ៧៣,៥២​ភាគរយ ហើយ​មានតែ ២៦,៤៨​ភាគរយ​ប៉ុណ្ណោះ នៅ​មណ្ឌល សុខភាព ( ឆ្នាំ​២០១៦ នៅ​មន្ទីរពេទ្យ ៧២,៤​ភាគរយ និង ២៧,៦​ភាគរយ នៅ​មណ្ឌល​សុខភាព )​។​
​ ​
​ក្រសួងសុខាភិបាល​ក៏បាន លើកឡើង​ពី​រាជធានី​-​ខេត្ត ចំនួន​១០ ដែល​ករណី​រំលូត​មាន​កម្រិត​ខ្ពស់ គឺ​ខេត្តកំពត ខេត្តព្រៃវែង ខេត្តកណ្តាល ខេត្តតាកែវ ខេត្តស្វាយរៀង ខេត្ត កំពង់ស្ពឺ រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តបាត់ដំបង និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
​ ​
​ជាមួយគ្នា​នោះ របាយការណ៍​របស់​នា​យក​ដ្ឋា​ន​ឱសថ ចំណីអាហារ បរិក្ខារ​ពេទ្យ និង​គ្រឿងសម្អាង បានឱ្យ ដឹងថា នៅ​ឆ្នាំ​២០១៧ ចំនួន​ឱសថស្ថាន និង​ឱសថស្ថាន​រង​នៅក្នុង​ទូទាំងប្រទេស មាន​ចំនួន​សរុប​២.៤៥០​កន្លែង កើន ឡើង​២១៦​កន្លែង បើ​ប្រៀបធៀប​នឹង តួលេខ​ឆ្នាំ​២០១៦ ដែលមាន​ចំនួន ២.២៣៤​កន្លែង​។​
​ ​
​របាយការណ៍​របស់​ក្រសួង សុខាភិបាល ក៏បាន​បង្ហាញថា នៅ​ឆ្នាំ​២០១៧​មាន​គ្រឹះស្ថាន​ផលិត ឱសថ​ទូទាំង ប្រទេស​ចំនួន​១៩​កន្លែង ខណៈដែល​ឆ្នាំ ២០១៦ មាន​១៨​កន្លែង​។ រីឯ​គ្រឹ​ស្ថាន អាហរ័ណ​នីហរ័ណ​ឱសថ (​ក្រុមហ៊ុន​នាំ ចេញ​នាំចូល​ឱសថ ) នៅ​ឆ្នាំ​២០១៧ មាន ចំនួន​៣៧១​កន្លែង ខណៈដែល​ឆ្នាំ ២០១៦ មាន​ចំនួន​៣៣៧ កន្លែង​។
​ ​
​របាយការណ៍​របស់​ក្រសួង សុខាភិបាល​បាន​លើក​បង្ហាញ​ពី​បញ្ហា​សុខភាព​ចម្បង​១០​ប្រភេទ ដែល​ប្រជាជន កម្ពុជា​ជួបប្រទះ​នៅ​ឆ្នាំ​២០១៧​។ ជំងឺ ទាំង​១០​នោះ ដែល​ក្រសួងសុខាភិបាល លើក​បង្ហាញ​នេះ ត្រូវបាន​កត់ត្រា​នៅ ពេល​ប្រជាជន​កម្ពុជា​មក​ពិនិត្យ​សុខភាព នៅ​មន្ទីរពេទ្យ​ជាតិ មន្ទីរពេទ្យបង្អែក និង​មណ្ឌល​សុខភាព​នៅ​ទូទាំងប្រទេស​។​
​ ​
​បញ្ហា​សុខភាព​ចម្បង​ទាំង​១០ រួមមានៈ​១-​រលាក​ផ្លូវដង្ហើម​ផ្នែក​លើ ស្រួចស្រាល់ ២-​រលាក ក្រពះ​ស្រួច ស្រាល់ ៣-​រលាក​សួត ៤-​រាករូស​ខ្សោះ គ្មាន​ជាតិ​ទឹក ៥-​រលាក​ផ្លូវដង្ហើម​ផ្នែក ខាងក្រោម ៦-​លើស​សម្ពាធ​ឈាម ដំណាក់កាល​ដំបូង ៧-​រាក​មួល ៨-​រលាក​ក្រពះ​រ៉ាំរ៉ៃ ៩-​រលាក​ទងសួត ស្រួចស្រាល់ និង​១០-​រលាក​សន្លាក់ គ្មាន​ខ្ទុះ​។​

​ក្រសួងសុខាភិបាល​ក៏បាន​លើក បង្ហាញ​ពី​ចំនួន​ប្រជាជន​៤.៣៨៨. ៧៦៦​នាក់ (​ស្ត្រី​២.៥៣៩.៦៧៦​នាក់ ) ដែល​បានកើត​ជំងឺ​ទាំង​១០​ប្រភេទ ខាងលើនេះ នៅក្នុង​ឆ្នាំ​២០១៧​។ ក្នុង នោះ​ជំងឺ​រលាក​ផ្លូវដង្ហើម​លើ​ស្រួចស្រាល់ មាន​ចំនួន​ច្រើនជាងគេ រហូតដល់ ២.២៣៤.៤៥២​នាក់ (​ស្ត្រី​១.២៧៤. ៧៤៣​នាក់ ) ៕ ដោយ​៖ ម៉េង​ឆៃ​