ស្ត្រី​ពាណិជ្ជកម្ម ទទួល​ប្រយោជន៍​ច្រើន​លើ​គោលនយោបាយ​ជាតិ​លើកកម្ពស់​សមភាព​យេនឌ័រ​

565
ចែករម្លែក

ដោយ:ពៅ និមល/​ភ្នំពេញ ៖ គោលនយោបាយ​ជាតិ ស្តីពី​សមភាព​យេនឌ័រ​នៅ​កម្ពុជា ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​នារី​ទទួលបាន​អត្ថប្រយោជន៍​ច្រើនណាស់​ពី​គោលនយោបាយ​របស់​រដ្ឋា​ភិ​បាល​ដែល​ចូលរួម​លើកកម្ពស់​សមភាព​យេនឌ័រ ក៏ដូចជា​នារី​ឲ្យ​ទទួលបាន​ឋានៈ តួនាទី​នៅក្នុង​ការចូលរួម​បម្រើ​នៅ​គ្រប់ៗ​ថ្នាក់​។ នេះ​ការលើកឡើង​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងពាណិជ្ជកម្ម​។​

នៅក្នុង​ពិធី​អបរ​អរសាទរ​និង​សំណេះសំណាល​ទិវា​សិទ្ធិនារី ៨​មីនា នៅ​ទីស្តីការក្រសួង កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០១៩ លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​លើកឡើងថា គោលនយោបាយ​ជាតិ​ខាងលើ នឹង​ក្លាយជា​ក្របខ័ណ្ឌ​គោលនយោបាយ​ដ៏​សំខាន់​ដែលជា​ផែនទី​ចង្អុល​ទិស​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ និង​បញ្ជ្រាប​យេនឌ័រ​ទៅតាម​វិស័យ និង​ស្ថាប័ន​ដែលមាន​គោលដៅ​សំខាន់ៗ​ដូចជា ធ្វើ​ស្ថា​ប័នីយ​កម្ម ក្របខ័ណ្ឌ​ផ្អែកលើ​លទ្ធផល​ក្នុង​ការងារ​លើកកម្ពស់​សមភាព​យេនឌ័រ​នៅ​កម្ពុជា​ដោយមាន​ចំណុច​ដៅ​ជាក់លាក់​នៅតាម​វិស័យ​នីមួយៗ​, បង្កើន​ធនធានមនុស្ស​និង​ធនធាន​ហិរញ្ញវត្ថុ​ក្នុងការ​លើកកម្ពស់​សម​ភាព​យេនឌ័រ​នៅតាម​វិស័យ​រដ្ឋាភិបាល​ក៏ដូចជា​វិស័យ​ផ្សេងៗ​ទៀត​និង​បង្កើត​ប្រព័ន្ធ​តាមដាន និង​ត្រួតពិនិត្យ​មួយ​ដែលមាន​លក្ខណៈ​សង្គតិភាព និង​ផ្តល់​គណនេយ្យភាព​សាធារណៈ​ដល់​ស្ត្រី និង​ក្មេង​ស្ត្រី​នៅ​កម្ពុជា​។​

លោកស្រី​បាន​បញ្ជាក់ថា ជាក់ស្តែង​ឆ្នាំ​២០១៩​នេះ ការលើកកម្ពស់​សមភា​ព​យេនឌ័រ​និង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស​មើលឃើញ​ថា ក្រសួងពាណិជ្ជកម្ម​មាន​ការរីកចម្រើន ទាំង​ការយល់ដឹង ការចែករំលែក​តួនាទី​ភារៈ​ការចូលរួម​ក្នុង​ការងារ ក្នុង​ក្របខ័ណ្ឌ​មុខងារសាធារណៈ​និង​តួនាទី​ជា​ថ្នាក់ដឹកនាំ​បាន​រីកចម្រើន និង​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់​។ ដោយឡែក ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ ក្រសួងពាណិជ្ជកម្ម​បាន​រៀបចំ​តែងតាំង ដំឡើង​ឋានន្តរស័ក្តិ និង​ផ្តល់​គ្រឿង​ឥស្សរិយ​ស​ជូន​មន្ត្រីរាជការ​ជា​ស្ត្រី​ទ​ទួ​បាន ក្នុងនោះ​ការតែងតាំង​មុខតំណែង​មាន​ចំនួន​២៩៥​នាក់ ការដំឡើង​ឋានន្តរស័ក្តិ​ចំនួន​២៩៧​នាក់ និង​ទទួលបាន​ការលើកទឹកចិត្ត​ជា​គ្រឿង​ឥស្សរិយ​ស​ចំនួន​៨៦​នាក់​។ សរុប​ស្ត្រី​ក្នុង​មុខតំណែង​ដែល​ទទួលបាន ចាប់ពី​អគ្គនាយក​រហូតដល់​អ​នុប្រធាន​ការិយាល័យ​​ក្រុង ស្រុក ខ័​ណ្ឌ និង​ក្របខ័ណ្ឌ​នយោបាយ​ទាំងអស់​មាន​ចំនួន​២៩៥​នាក់ ក្នុងចំណោម​មន្ត្រីរាជការ​សរុប​១.៨២៣​នាក់ ស្រី្ត​៥៣៩​នាក់ (​ស្ត្រី​ពិការ​មាន​០៧​នាក់​)​។​

​ស្របគ្នា​នេះដែរ លោកស្រី ម៉ាន ចិន្តា រដ្ឋលេខាធិការ​ក្រសួង​កិច្ចការនារី បាន​បញ្ជាក់ថា ប្រធានបទ ០៨​មីនា​ឆ្នាំនេះ គឺ​លើកកម្ពស់​សមភាព​យេនឌ័រ​និ ង​ការ​គាំពារ​សង្គម ដើម្បី​អភិវឌ្ឍ​ធនធានមនុស្ស ក្នុង​គោលបំណង​ពង្រឹង​ភាព​អង់អាច​ដល់​ស្ត្រី និង​ក្មេងស្រី និង​ការផ្តល់សេវា​គាំពារ​សង្គម​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ក្រុម​ងាយ​រងគ្រោះ គឺជា​កត្តា​ចាំបាច់​បំផុត​ដើម្បី​ធានាបាន​នូវ​ដំណើរការ​សង្គម​ប្រកបដោយ​សុខដុមរមនា​។​
​ ​

យោងតាម​គោលនយោបាយ​ជាតិ ស្តីពី​សមភាព​យេនឌ័រ​នៅ​កម្ពុជា បាន​បញ្ជាក់ថា នឹង​ក្លាយជា​ក្របខ័ណ្ឌ​គោលនយោបាយ​ដ៏​សំខាន់​ដែលជា​ផែនទី​ចង្អុល​ទិស​ក្នុងការ​លើក​កម្ពស់​សម​ភាព​យេនឌ័រ និង​បញ្ជ្រាប​យេនឌ័រ​ទៅតាម​វិស័យ និង​ស្ថាប័ន​៕B/