ស្ត្រី​មានគភ៌​គួរ​បរិភោគ​ស៊ុត​ប៉ុន្មាន​គ្រាប់​ក្នុង​មួយថ្ងៃ​ទើប​ល្អ​?

161

ការស្រាវជ្រាវ​ថ្មី​បង្ហាញថា ស្ត្រី​មានគភ៌​គួរ​បរិភោគ​ស៊ុត ៩ គ្រាប់ ក្នុង​មួយថ្ងៃ​ដើម្បី​អាចបង្កើត​កូន មា​នស​ន្ទ​ស្សន៍ IQ ខ្ពស់ ។​
​ ​
​ពួក​ជំនាញការ​ជីវជាតិ​បាន​ទូន្មាន​ស្ត្រី​ជា​មាតា​គួរ​បរិភោគ​ក្នុង​មួយថ្ងៃ 48០​មិ​ល្លី​ក្រាម សារជាតិ​ជីវជាតិ ពី​ពពួក អាហារ​ផ្សេងៗ​គ្នា​ដូចជា​សាច់​ក្រហម ត្រី សណ្តែក និង​ពពួក​គ្រាប់​ធញ្ញជាតិ ។ ហើយ​ប្រសិន គេ​បរិភោគបាន​ពីរដង បរិមាណ​ជីវជាតិ​នេះ គឺ​កាន់តែ​ល្អ ។​

​ការស្រាវជ្រាវ​ត្រូវបាន​អនុវត្តន៍ លើ​ស្ត្រី ២៦ នាក់ មានគភ៌​ពី​បី​ខែ​ចុងក្រោយ ។ ពាក់កណ្តាល​ក្នុង ចំណោម​នោះ បរិមាណ 48០​មិ​ល្លី​ក្រាម Choline ក្នុង​មួយថ្ងៃ រហូត​ដល់ពេល សម្រាល ក្នុងពេល​ស្ត្រី​ពាក់កណ្តាល ទៀត បរិភោគ 93០ មិ​ល្លី​ក្រាម ។​
​ ​
​ទារក​ដែល​កើតមក​ត្រូវបាន វាយតម្លៃ​អំពី​ល្បឿន​ដោះស្រាយ ព័ត៌មាន​និង​ការចងចាំ​នៅ​អាយុ ៤, ៧, ១០ និង ១៣ ខែ ។
​ ​
​លទ្ធផល គឺ​ទារក​ដែល​កើត​ពី មាតា បរិភោគ​ស៊ុត​ច្រើន​មាន​ល្បឿន ដោះស្រាយ​ព័ត៌មាន​លឿន​ជាង​ច្រើន ប្រៀប​នឹង​ទារក​ផ្សេងៗ ។​
​ ​
​ស៊ុត​មួយ​គ្រាប់​ផ្ទុក​ប្រមាណ 115 មិ​ល្លី​ក្រាម Choline ៕ ប្រែ​សម្រួល​: រតនៈ​