ស្ត្រី​មានគភ៌​បាន​លេប Omega 3 នឹង​ជួយ​ឲ្យ​កូន​ឈ្លាសវៃ​

725

Omega 3 ពុំ​ត្រឹមតែ​ល្អ​សម្រាប់​សុខភាព​របស់​មនុស្ស​គ្រប់គ្នា​រាប់ទាំង​ស្ត្រី​មានគភ៌​តែ​វា​នៅ​ជួយ ទារក​ឲ្យ​រីកចម្រើន​ល្អ​,​ពិសេស​ប្រាជ្ញា​ឈ្លាសវៃ និង​ភ្នែក​ភ្លឺ​ល្អ ។​

. ហេតុអ្វី Omega 3 ល្អ​សម្រាប់​មាតា និង​ទារក​
​បណ្តា​ការស្រាវជ្រាវ​វិទ្យាសាស្ត្រ​លើ​ពិភពលោក បាន​បញ្ជាក់ថា DHA (acid docosahexaenoic), ជា​អាស៊ីត​ខ្លាញ់​មិន​ឆ្អែត​មួយ​របស់ Omega 3 មាន​ប្រសិទ្ធភាព​ជំរុញ​ដំណើរ​ការកកើត​ខួរក្បាល និង​ចក្ខុប្រសាទ​របស់​ទារក និង​កុមារ ។ ក្នុង​ខួរក្បាល​, DHA ក៏​ដណ្តើម​មួយផ្នែក​ដល់​ទៅ​ប្រមាណ ២០% នៃ​ទម្ងន់​ខួរក្បាល​ទាំងមូល ។​

​ទន្ទឹម​នោះ Omega 3 ក៏​ជួយ​ឲ្យ​ក្មេង​កើតមក​បន្ថយ​ហានិភ័យ​អាលែកហ្ស៊ី​អាហារ និង​កើត​ជំងឺ eczema ប្រសិន​ពេល​មានគភ៌ មាតា​បាន​បំពេញ​គ្រប់ និង​ជាប្រចាំ ។ ក្រៅពីនេះ Omega 3 នៅ​ជួយ​ស្ត្រី​មានគភ៌​បញ្ចៀស​បាន​ហានិភ័យ​សម្រាលកូន​មិន​គ្រប់​ខែ​, បង្ការ​ហានិភ័យ​ទារក​កើត​មិន​គ្រប់​ទម្ងន់ និង​រលូត​កូន ។​

. ស្ត្រី​មានគភ៌​ក៏​បំពេញ Omega 3 តាម​វិធី​ណា​?
Omega 3 ល្អ​បំផុត​សម្រាប់​ស្ត្រី​មានគភ៌​ត្រូវ​ផ្ទុក DHA និង EPA ជាមួយនឹង​អត្រា DHA/ EPA ប្រហាក់ប្រហែល​ប្រមាណ ៤/១ ។ តម្រូវការ DHA ក្នុង​១​ថ្ងៃ សម្រាប់​ស្ត្រី​មានគភ៌ និង​ឲ្យ​កូនបៅ​ប្រមាណ 300 mg និង EPA ប្រមាណ 90 mg ។ ប្រភព Omega 3 ពី​ធម្មជាតិ​ដូចជា​ត្រី​សាល់​ម៉ុ​ន​, ត្រី​ធូ​ណា​, ផ្លែឈើ និង​គ្រាប់​មួយចំនួន (​ផ្លែ Macca, chestnut, គ្រាប់ល្ង​, គ្រាប់​ផ្កាស្បៃរឿង​…) ក៏​ផ្គត់ផ្គង់ Omega 3 តែ​ស្ត្រី​មានគភ៌​ពិបាក​បរិភោគ​រាល់ថ្ងៃ​គ្រប់​ចំនួន និង​តុល្យភាព​តម្រូវការ (DHA/EPA) ។ ដំណោះស្រាយ​ងាយស្រួល​បំផុត គឺ​ប្រើ​ថ្នាំ​គ្រាប់ Omega 3 ។ គួរ​ជ្រើស​យក​ថ្នាំ​គ្រាប់ Omega 3 ក្នុង​១​គ្រាប់ៗ​ផ្ទុក 150 mg DHA និង 45 mg EPA និង​ប្រើ ២ គ្រាប់ ក្នុង​១​ថ្ងៃ ព្រឹកល្ងាច ៕ ប្រែ​សម្រួល​: រតនៈ​