ស្ត្រី​មានគភ៌​ព្យាយាម​បរិភោគ​អាហារ​គ្រាប់ កូន​កើតមក​មាន IQ ខ្ពស់

549
ចែករម្លែក

​តាម​ការស្រាវជ្រាវ​ថ្មី​មួយ​របស់​ពួក​អ្នកវិទ្យាសាស្ត្រ​អេ​ស្ប៉ា​ញ​បាន​អះអាងថា ទម្លាប់​បរិភោគ​អាហារ​គ្រាប់ ក្នុងដំណាក់កាល​ដំបូង​មាន​ផ្ទៃពោះ អាចជួយ​ក្មេង​ឲ្យ​មាន IQ ខ្ពស់ជាង ។​

​ពួក​អ្នកស្រាវជ្រាវ​ឲ្យ​ដឹងថា ស្ត្រី​មានគភ៌​ពេល​បរិភោគ​ពពួក​អាហារ​គ្រាប់​ជាប្រចាំ ប្រមាណ ៥០ ទៅ ៨៥ ក្រាម ក្នុង​១​សប្តាហ៍ ក្នុង​៣​ខែ​ដំបូង នោះ​កូន​កើតមក​នឹងមាន IQ ខ្ពស់ជាង ប្រៀប​នឹង​មិត្តភក្តិ​វ័យ​ស្របាល​គ្នា​ដែលមាន​ម្តាយ​មិន​បរិភោគ​អាហារ​គ្រាប់​អំឡុងពេល​មានគភ៌ ។​

​ពួក​អ្នកស្រាវជ្រាវ​បាន​តាមដាន​លើ​ស្ត្រី ២.២០៨ នាក់ និង​កូនៗ​របស់​ពួកគេ ក្នុងអំឡុងពេល ៨ ឆ្នាំ ។

​លទ្ធផល ក្មេង​ដែល​កើត​មកពី​ម្តាយ​បរិភោគ​អាហារ​គ្រាប់​ជាប្រចាំ ក្នុង​៣​ខែ​ដំបូង តែង​ទទួលទាន​ពិន្ទុ​ខ្ពស់ជាង ក្នុង​បណ្តា​លំ​ហាត់​ត្រួតពិនិត្យ​ប្រាជ្ញា​ឈ្លាសវៃ​ជាង​ក្មេង​ដទៃ ។​

​ខាង​ផ្នែក​ជីវជាតិ ពពួក​គ្រាប់​រួមមានៈ អាល់​ម៉ុ​ន សណ្តែកដី គ្រាប់​ស្រល់ វ៉​ល់​ណាត់ (walnut) និង Hazelnuts… សម្បូរ​អាស៊ីត​ហ្វូ​លិ​ក និង​អាស៊ីត​ខ្លាញ់ Omega-3 ល្អ​បំផុត សម្រាប់​សុខភាព ទប់ស្កាត់​ជំងឺ​ជាច្រើន ងាយ​ជួយ​ក្នុងអំឡុងពេល​មានគភ៌ និង​បង្កើន IQ ឲ្យ​កូន ។​

​អា​ស៊ិត​ហ្វូ​លិ​ក​ត្រូវបាន​បញ្ជាក់ថា​មាន​ប្រសិទ្ធភាព​បន្ថយ​យ៉ាងច្រើន​នូវ​ហានិភ័យ​ពិការ សរសៃប្រសាទ​, ទន្ទឹម​នោះ ការពារ​ទារក​ប្រឆាំង​ពិការ​ពី​កំណើត​ផ្សេងៗ​ដូចជា ឆែបមាត់ ពិការភាព​បេះដូង និង​រារាំង​ការកកើត​ដុំ​សាច់ ។​

​ដូចគ្នា​ដែរ Omega-3 ជួយ​ឲ្យ​ខួរក្បាល​រីកចម្រើន និង​ល្អ​បំផុត សម្រាប់​ភ្នែក ៕ ប្រែ​សម្រួលៈ រតនៈ