ស្ត្រី​មានគភ៌​មិនត្រូវ​ប្រើ​សាប៊ូ​ប្រឆាំង​បាក់តេរី​

1413
ចែករម្លែក

​ពួក​អ្នកវិទ្យាសាស្ត្រ អាមេរិក ទើបនឹង​ធ្វើការ​ព្រមាន​ចំពោះ​ស្ត្រី​មាន គភ៌​ថា ប្រសិន​ប្រើ​សាប៊ូ​ប្រឆាំង បាក់តេរី កូន​របស់​ពួកគេ​នឹង​កើន​ហានិភ័យ​ធាត់ និង​កើត​ជំងឺ​នៅ​ប្រព័ន្ធ​រំលាយ​អាហារ ។​
​ ​
​លទ្ធផល​ស្រាវជ្រាវ​ថ្មី​នេះ បង្ហាញថា ការឆ្លង​សារជាតិ​គីមី​មួយ ចំនួន​ក្នុង​សាប៊ូ​ប្រឆាំង​បាក់តេរី អាចធ្វើឱ្យ ទារក​ត្រូវ​ធាត់ ពេល​ដល់​វ័យ​ជំទង់ ដោយសារ​សារធាតុ​ទ្រី​ក្លូ​កាបូន (Tric locar bon)​។ សារធាតុ​នេះ​ជា​សារជាតិ គីមី​មួយ​ធ្លាប់​ត្រូវបាន​ចាត់ទុកថា “​សុវត្ថិភាព​” ដែល​គេ​ប្រើ​ទាំង​ក្នុង​វិស័យ សុខាភិបាល ប៉ុន្តែ​វា​អាច​រារាំង និង បំផ្លាញ​ដំណើរការ​បំប្លែង​លីពីដ និង​ពន្យឺតការ​បំបែក បំផ្លាញ​ជាតិ​ខ្លាញ់​ធម្ម ជាតិ​របស់​សរីរាង្គ ដែលនាំឱ្យ​មាន​គ្រោះ ថ្នាក់ ។​
​ ​
​ការស្រាវជ្រាវ​បឋម​លើស​ត្វ កណ្តុរ​បង្ហាញថា កូនកណ្តុរ​ញី​មាន​ទម្ងន់ មធ្យម​កើន ១១​ភាគរយ ក្នុងពេល​កូន កណ្តុរ​ឈ្មោល​កើន​៨​ភាគរយ ពេល ត្រូវ​ឆ្លង​សារធាតុ​ទ្រី​ក្លូ​កាបូន ។​
​ ​
​បណ្ឌិត ហ៊ី​ដ​ឌ័ អេ​ន​រ៉ា​យ (Heather Enrigh) អ្នកដឹកនាំ​ការ​ស្រាវ ជ្រាវ​នេះ​បានឱ្យដឹងថា “​យើងខ្ញុំ​បាន បញ្ជាក់ថា ទ្រី​ក្លូ​កាបូន អាច​បញ្ជូន​ពី​ម្តាយ ទៅ​កូន​តាមរយៈ​សុក និង​ការឱ្យ​កូន បៅដោះ​” ។​
​ ​
​លោក​បាន​បន្តថា ឆ្នាំទៅ​មិញ ទ្រី​ក្លូ​កាបូន ស្ថិតក្នុង​បញ្ជី​សារជាតិ​គីមី ប្រឆាំង​បាក់តេរី​១៩​ប្រភេទ ត្រូវ​អាមេរិក ហាមប្រាម ។​

​នាពេល​បច្ចុប្បន្ននេះ​សាប៊ូ​ប្រឆាំង បាក់តេរី ត្រូវបាន​គេ​ជឿជាក់​ដោយសារ តែ ការកើត​នូវ​ជំងឺឆ្លង​មួយ ចំនួន​កំពុង រាលដាល​យ៉ាង​ខ្លាំងក្លា ប៉ុន្តែ​ការស្រាវជ្រាវ​មួយ​ទើប នឹង​ត្រូវបាន​រាយការណ៍ កាលពី​ប៉ុន្មាន​ខែ​មុន​របស់​សកល​វិទ្យាល័យ សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ បង្ហាញថា សាប៊ូ ប្រឆាំង​បាក់តេរី ពុំមាន​ប្រយោជន៍​អ្វី ជាង​សាប៊ូ​ធម្មតា ក្នុងការ​កម្ចាត់​មេរោគ ។ ផ្ទុយ​មកវិញ វា​អាចធ្វើឱ្យ​កើន​ស្ថានភាព ស៊ាំ​អង់​ទី​ប៊ី​យ៉ូ​ទិ​ក ជួយ​ឱ្យ​បាក់តេរី​ខ្លាំង​ជាង និង​បង្កើន​លទ្ធភាព​ប្រឆាំង​តប​ថ្នាំ ៕ ប្រែ​សម្រួលៈ រតនៈ​