ស្ត្រី​មាន​បំផុតម្នាក់​របស់​រុស្ស៊ី​ស្លាប់​នៅ​ក្នុង​ការធ្លាក់​យន្តហោះ​

386
ចែករម្លែក
  • 49
    Shares

​ប៉ូលិស​បាន​និយាយថា​យន្ដហោះ​មួយគ្រឿង​ដែល​បាន​ធ្លាក់​នៅ​អាល្លឺម៉ង់​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​មីនា​និង​បាន​សម្លាប់​មនុស្ស​៣​នាក់​រួម​មាន​ស្ត្រី​អ្នក​មាន​បំផុត​ម្នាក់​នៅ​រុស្ស៊ី​។​

​លោកស្រី Natalia Fileva ជា​សហ​ម្ចាស់​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ឯកជន Russian airline S7​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​នេះ ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លៃ​ង​ការណ៍​​របស់​ក្រុមហ៊ុន​នេះ ។​

​រថយន្ត​ប៉ូលិស​បាន​ទៅដល់​កន្លែង​កើត​ហេតុ​នៃ​ការធ្លាក់​យន្តហោះ​ដែល​បុក​ជាមួយនឹង​រថយន្ត​មួយទៀត ដោយ​បាន​សម្លាប់​មនុស្ស​២​នាក់​នៅ​ខាងក្នុង​និង​របួស​មន្ត្រីប៉ូលិស​៣​នាក់​យ៉ាងធ្ងន់ធ្ងរ​។ នេះ​បើ​យោ​តាម​សារព័ត៌មាន​DPA​។​

​ប៉ូលិស​បាន​និយាយថា យន្តហោះ​កៅអី​៦​នាក់ បាន​កំពុងធ្វើដំណើរ​ចេញពី​ប្រទេស​បារាំង​ទៅ​ទីក្រុង​Egelsbach ប្រទេស​អាល្លឺម៉ង់ នៅពេល​វា​បាន​ធ្លាក់​នៅ​ទីវាល​មួយ​។​អ្នក​​ដំណើរ​ទី​២ ដែល​ត្រូវបាន​គេ​ជឿ​ថា​ជា​ជនជាតិ​រុស្ស៊ី និង អ្នកបើក​យន្តហោះ​នេះ​បាន​ស្លាប់​ផងដែរ​។​

​លោកស្រី Natalia Fileva ជា​ស្ត្រី​អ្នក​មាន​ជាង​គេ​បំផុត​ទី​៤​នៅ​រុស្ស៊ី​ជាមួយនឹង​លុយ​សរុប​៦០០​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨​។ នេះ​បើ​យោ​តាម​ទស្សនា​វ​ដ្តី​Forbes៕ដោយ៖សុខា/sn

លោកស្រី Natalia Fileva​ស្លាប់​ក្នុង​ការធ្លាក់​យន្តហោះ​ធុន​តូច​នៅ​អាល្លឺម៉ង់​