ស្ត្រី​មាន​ផ្ទៃពោះ​អាច​ញ៉ាំ​ម្ទេស​បាន​ឬទេ​?

155

​ខាងក្រោម​នេះ យើងខ្ញុំ​នឹង បង្ហាញ​អ្នក​ថា ស្ត្រី​មាន​ផ្ទៃពោះ អាច​ញ៉ាំ ម្ទេស​ឬទេ​។ តើ​មាន​អ្វី​ខ្លះទៅ​?

​អ្នក​ម្តាយ​អាច​ពិសា​ម្ទេស​បាន ប៉ុន្តែ​មិនគួរ​ញ៉ាំ​ច្រើន​ហួសកំណត់​នោះទេ​។ អ្នក​មិនគួរ​ញ៉ាំ​ម្ទេស​ដល់ មាន​អារម្មណ៍ ថា​មាត់​អ្នក​ក្រហាយ​នោះទេ​។ នៅពេល ដែល​អ្នក​ពិសា​ម្ទេស​ច្រើនពេក វា​នឹង​ធ្វើឱ្យ ប៉ះពាល់​ដល់សុខភាព​អ្នកជា​ខ្លាំង​។ ជាពិសេស​វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ខួរ ក្បាល​របស់​កូន​ក្នុង​ផ្ទៃ ដោយ​ធ្វើឱ្យ​ខួរ ក្បាល​កូន​អាច​លូតលាស់​យឺត​បាន​។ បើ​ធ្ងន់ធ្ងរ នឹង​អាចធ្វើឱ្យ​អ្នក​បាត់បង់​កូន បាន​គ្រប់ពេល ឬ​កើតមុន​ខែ​ក៏មានដែរ​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ឱ្យបាន​ខ្ពស់ នៅពេលដែល​អ្នក បរិភោគ​ម្ទេស​ម្តងៗ ទើប​មិន​ប៉ះពាល់​ដល់​សុខភាព​កូន និង​អ្នក​ម្តាយ ៕ ដោយៈ health.com.kh