ស្ត្រី​មាន​ផ្ទៃពោះ គួរតែ​ចៀស​ឲ្យ​ឆ្ងាយ​ពី​អ្នកជំងឺ​៣​ប្រភេទ​នេះ​

385
ចែករម្លែក
  • 4
    Shares

ការ​មាន​ផ្ទៃពោះ​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​មនុស្ស​ស្រី​គ្រប់រូប ហើយ​ដំណាក់កាល​នៃ​ការ មាន​ផ្ទៃពោះ​ក៏​ត្រូវតែ​ប្រុងប្រយ័ត្ន​ដែរ ដោយ​មិនត្រូវ​ឲ្យ​មាន​ជំងឺ​ផ្សេងៗ​ឆ្លង​ទេ​។ តើ​ជំងឺ​អ្វីដែល ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង​?

​ជំងឺ​ផ្តាសាយ ជា​ជំងឺ​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ងាយ​ជួបប្រទះ​ណាស់ ដោយ​គ្រាន់តែ​នៅ​ជិត​អ្នក ផ្តាសាយ អ្នកនឹង​អាច​ឆ្លង​បាន​យ៉ាង​ងាយ​។ ដូចនេះ នៅពេលដែល​ផ្តាសាយ​ធម្មតា អ្នក​អាច ញ៉ាំ​ទឹក គេង​ឲ្យ​គ្រប់គ្រាន់ បរិភោគ​បន្លែ​និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន ព្រោះ​វា​ជំនួយ​ដល់​អ្នក​។ បើ​ធ្ងន់​ឬ​ក្តៅខ្លួន អ្នក​អាច​ទៅ​ជួប​គ្រូពេទ្យ​ដើម្បី​ពិគ្រោះ​ជាមួយ​គាត់​បាន ដើម្បី​ឲ្យ​ជំងឺ​ឆាប់​ជា​។​

​អ្នក​មិនត្រូវ​បរិភោគ​អាហារ​ប្រៃ​ពេក ហិ​រ​ពេក ឬ​អាហារ​ដែល​ផ្អាប់​ទុក​យូរ​ឬ​ញាំ​នោះទេ ព្រោះ​វា​អាចធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​ហើម​បាន​គ្រប់ពេល​ដោយ​មិនដឹង​ខ្លួន​តែម្តង​។ ដូចនេះ អ្នក​គួរតែ​ប្រយ័ត្ន​ពីរ​បប​អាហារ​របស់​អ្នក​។​

​ជួនកាល​ក៏​អាចមាន​ជំងឺ​ឈឺពោះ​បានដែរ​។ នៅពេល​ដែលមាន​អាកា​រៈ​ឈឺពោះ អ្នក​គួរតែ​ទៅ​ជួប ជាមួយ​គ្រូពេទ្យ​ដើម្បី​ពិនិត្យ​។ បើ​វា​មិន​ទាក់ទង​នឹង​ទារក​ទេនោះ​ប្រហែលជា​ក្រពះ​អ្នក រំលាយ​អាហារ​មិនបាន​ល្អ​។ ដូចនេះ​អ្នក​គួរតែ​បរិភោគ​អាហារ​ដែល​ងាយ​រំលាយ​ដើម្បី​សុខភាព អ្នក​និង​កូន​៕ ដោយ​: health.com.kh​