ស្ត្រី​មាន​អាកា​រៈទាំង​នេះ មាន ន័យ​ថា​កំពុង​តែមាន​ជំងឺ​រលាក​ក្នុងអាង​ត្រគាក​ហើយ​

324

​កាលពី​ឆ្នាំ ២០១៣ ស្ត្រី​ជនជាតិ អាមេរិក​ប្រមាណ ៨៨០០០​នាក់ អាយុ ពី ១៥ ទៅ​៤៤​ឆ្នាំ ត្រូវបាន​គេ​រកឃើញ ថា​មាន​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​នេះ​។ ជំងឺ​នេះ​ច្រើនតែ​បង្កឡើង​ដោយ​ជំងឺ​កាម រោគ ។ បើសិនជា​មិន​ព្យាបាល​ទេ វា​អាច នឹងមាន​បញ្ហា​ច្រើន​ក្នុងការ​មាន​ផ្ទៃពោះ ក្នុងពេល​មាន​ផ្ទៃពោះ និង​បង្ក​ការឈឺចាប់​យូរ​ក្នុង​អាង​ត្រគាក នេះ​តែម្តង ។​
​ ​
​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក គឺជា ការបង្ក​រោគ​មួយ​ទៅលើ​សរីរាង្គ ប្រដាប់បន្តពូជ​របស់​ស្ត្រី ។ ប្រដាប់​បន្ត ពូជ​របស់​ស្ត្រី​មានដូចជា ស្បូន ដៃ​ស្បូន ក្រពេញ​អូ​វ៉ែ និង​មាត់ស្បូន ។​

​ជំងឺ​នេះ​បង្កឡើង​ដោយ​បាក់តេរី ខុសៗ​គ្នា​ជាច្រើន​ប្រភេទ ។ ជាធម្មតា​វា បង្កឡើង​ដោយ​បាក់តេរី​ពី​ជំងឺ​កាមរោគ តែ​ពេលខ្លះ​អាច​បង្កឡើង​ដោយ​បាក់តេរី ធម្មតា​ដែលមាន​ក្នុង​ទ្វារមាស​ស្ត្រី​ដែរ ។​
​ ​
​ស្ត្រី​ភាគច្រើន​មិនបាន​ដឹងថា ពួកគេ​មាន​ជំងឺ​រលាក​ក្នុង​អាង​ត្រគាក ឡើយ​ដោយសារតែ​វា​មិន​បង្ក​ជា​រោគ សញ្ញា​អ្វី​ឱ្យដឹង ។ នៅពេល​រោគសញ្ញា កើតមាន​វា​អាចជា​លក្ខណៈ​តិចតួច ឬ​ធ្ងន់ធ្ងរ​ដែរ ។​
​ ​
​អាកា​រៈរ​បស់​ជំងឺ​នេះ មាន ដូចជាៈ​

– •​ឈឺចាប់​ក្នុង​ពោះ​ផ្នែក​ខាងក្រោម (​ញឹកញាប់​បំផុត​)
– •​ក្តៅខ្លួន​៣៧,៧​អង្សា​ឡើងទៅ​
– •​ហូរ​ទឹករំអិល​ពី​ក្នុង​ទ្វារមាស ដែលមាន​ក្លិនស្អុយ​
– •​ការរួម​ភេទ​ដែលមាន​ការឈឺចាប់​ខ្លាំង​
– •​នោម​ឈឺ​
– •​ការ​មក​រដូវ​មិន​ទៀងទាត់​
– •​ការឈឺចាប់​នៅក្នុង​ពោះ​ផ្នែកខាងលើ​និង​ខាងស្តាំ (​កម្រ​)
– ជំងឺ​រលាក​ក្នុង​អាង​ត្រគាក​អាចកើតឡើង​លឿន និង​មានការ​ឈឺចាប់​ខ្លាំង និង​ក្តៅខ្លួន ជាពិសេស​បើសិនជា​វា បង្កឡើង​ដោយ​ជំងឺ​ប្រមេះទឹកបាយ​តែម្តង ៕ ដោយៈ health.com.kh​