ស្ត្រី​ម៉ាឡេស៊ី ដែល​វាយ​ធ្វើបាប​ក្មេងស្រី​អ្នកបម្រើ ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៨​ឆ្នាំ បន្ទាប់ពី​មាន​បណ្តឹងឧទ្ធរណ៍​

970
ចែករម្លែក
  • 25
    Shares

​ស្ត្រី​ម៉ាឡេស៊ី​ម្នាក់​ដែល​បាន​រួច​ផុតពី​ទោស​ជាប់គុក​ពីបទ​រំលោភបំពាន​លើ​អ្នកបម្រើ​ជនជាតិ​ឥណ្ឌូនេស៊ី​របស់ខ្លួន​នោះ ត្រូវបាន​កាត់ទោស​​ឱ្យ​ជាប់គុក​៨ ឆ្នាំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​ខែមីនា​ដោយ​តុលាការ​ជាន់ខ្ពស់​ម៉ាឡេស៊ី​បន្ទាប់ពី​ក្រុម​រដ្ឋអាជ្ញា​បានស្នើ​ឱ្យមាន​ការដាក់ទោស​​ធ្ងន់​លើ​ស្ត្រី​នេះ ។​

​កាលពី​ថ្ងៃទី​១៥​ខែមីនា លោកស្រី Rozita Mohamad Ali ហៅ ” Datin ” ត្រូវបាន​ដាក់ឱ្យ​នៅក្រៅ​ឃុំ​ដើម្បី​អបរំ​កែប្រែ​ខ្លួន​រយៈ​​ពេល​៥​ឆ្នាំ ដោយ​ដាក់​ប្រាក់​ធានា​នៅក្រៅ​ឃុំ​ចំនួន​៥១.៨០០​ដុល្លារ​បន្ទាប់ពី​បាន​សារភាព​ទោសកំហុស​ថា​បាន​រំលោភបំពាន​លើ នាង​ Suyanti Sutrinso អ្នកបម្រើ​ឥណ្ឌូនេស៊ី​នេះ ដែល​កាលនោះ មាន​អាយុ​១៩​ឆ្នាំ កាលពី​ឆ្នាំ​២០១៦ ដោយ​វាយប្រហារ​លើ​អ្នកបម្រើ​នេះ​​ដោយ​ប្រើ​កាំបិត ដង​អំបោស​ដែក ប្រដាប់​ហាលអាវ និង​ឆត្រ ជាហេតុ​នាំអោយ​មានការ​ចុះហត្ថលេខា​លើ​ញត្តិ​មួយ​ទាមទារ​អោយ​កាត់​​ទោស​ដាក់គុក​ស្ត្រី​អ្នកមាន​នេះ ។​

​យោងតាម​កាសែត Malay Mail Online បានអោយដឹងថា ជនរងគ្រោះ​នេះ បាន​រងរបួស​ត្រង់​ក្បាល ដៃ ជើង និង​សរីរាង្គ​ខាង​​ក្នុង​។​

​អង្គ​ជំនំ​ជំ​រះ​របស់​អគ្គមេធាវី បាន​ជំរុញឱ្យមាន​ការបន្ធូរបន្ថយ​ទោស​ជាប់ពន្ធនាគារ​របស់លោក​ស្រី Rozita Mohamad Ali​បន្ទាប់​​ពី វា​បានធ្វើ​ឱ្យមាន​កំហឹង​តវ៉ា​ពី​ប្រជាជន​ម៉ាឡេស៊ី​និង ក្រុម​សិទ្ធិមនុស្ស​៕

លោកស្រី Rozita Mohamad Ali (​រូប​ឆ្វេង​)​ត្រូវបាន​កាត់ទោស​ឱ្យ​ជាប់គុក​៨​ឆ្នាំ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៩​ខែមីនា​

#