ស្ត្រី​ម្នាក់​កើតកូន​នៅ​លើ​ទូក​ក្នុងពេល​ទឹកជំនន់​ខ្លាំង​នៅ​ឥណ្ឌា​ហើយ​ដាក់​ឈ្មោះ​កូន​នេះ​ថា ” គ្រី​ស្នា​”

458
ចែករម្លែក

​ទារក​ដែល​បាន​កើត​នៅ​លើ​ទូក​កាលពីដើម​សប្តាហ៍​នេះ​នៅ​រដ្ឋ​Assam ដែល​រងគ្រោះ​ខ្លាំង​ដោយ​ទឹកជំនន់​នៅ​ប្រទេស​ឥណ្ឌា​នោះ ត្រូវបាន​ដាក់ឈ្មោះ គ្រី​ស្នា​(Krishna) ​ដោយ​ម្តាយ​របស់​វា​ដើម្បី​ជា​ការគោរព​ដល់​ព្រះ​ហិណ្ឌូ​ដែល​ត្រូវបាន​ជឿ​ថា​បាន​កើតមក​ក្នុងអំឡុង​ទឹកជំនន់​ដ៏​ខ្លាំង​កាល​ពី​ជា​ច្រើន​សតវត្ស​មុន នៅ​ប្រទេស​នេះ​។​

​ម្តាយ​ឈ្មោះ Rumi Pathari អាយុ​២៤​ឆ្នាំនេះ បាន​កើត​កូន​នេះ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ខណៈ​ដែល Rumi Pathari និង​ប្តី​របស់​គាត់​ឈ្មោះ​Dulal Pathari បាន​កំពុងធ្វើដំណើរ​​ដោយ​ជិះទូក​ចេញពី​ភូមិ​Aphola នៅ​តំបន់​Mohoramukh​ក្នុង​រដ្ឋ​Assam ដើម្បី​ទៅ​មន្ទីរពេទ្យ​មួយ​នៅ​ទីក្រុង​Golaghat​ក្នុង​រដ្ឋ​នេះ​។ ប៉ុន្តែ​នាង​បាន​កើត​កូន​នៅ​លើ​ទូក​​ក្នុងពេល​ធ្វើ​ដ​ណើ​រ​ដោយ​មាន​ជំនួយ​ពី​បុគ្គលិក​ពេទ្យ​ដែល​បាន​ធ្វើ​ដំណើរ​ជាមួយ​ប្តី​ប្រពន្ធ​នេះ ។ នេះ​បើ​យោង​តាម​ទូរទស្សន៍​NDTV​។​

​ក្រុម​វេជ្ជបណ្ឌិត​បាន​និយាយថា ទាំង​ម្តាយ​និង​កូន នៅពេលនេះ មាន​សុខភាព​ល្អ​ប្រសើរ​ជា​ធម្មតា​នៅ​មន្ទីរពេទក្រុង​Golaghat ។​

​ទឹកជំនន់​ខ្លាំង​នៅ​រដ្ឋ​Assam បាន​បណ្តាលឱ្យ​ស្លាប់​មនុស្ស​៣០​នាក់​នៅក្នុង​ខែ​កក្កដា​នេះ​និង​ធ្វើឱ្យ​ប៉ះពាល​មនុស្ស​ជាង​៥​លាន​នាក់​នៅ​រដ្ឋ​នេះ​៕​ដោយ​៖​សុខា​/sn

អ្នកស្រុក​ធ្វើដំណើរ​តាម​ទូក នៅ​រដ្ឋ​Assam ដែល​រងគ្រោះ​ខ្លាំង​ដោយ​ទឹកជំនន់