ស្ត្រី​ម្នាក់​ខ្យល់គ​ធ្លាក់​ពីលើ​កាំជណ្តើរ​ផ្ទះ​ចូលក្នុង​ទឹកទន្លេ​ស្លាប់​

175
ចែករម្លែក

ដោយ​៖​សន​សក្តា​/​កំពង់ឆ្នាំង​៖​ស្ត្រី​ម្នាក់​ជា​មនុស្ស​ចូលចិត្ត​ស្រា​បាន​ខ្យល់គ​ធ្លាក់​ពីលើ​កាំជណ្តើរ​ផ្ទះ​ចូលទៅក្នុង​ទឹកទន្លេ​បណ្តាលឱ្យ​ស្លាប់​។​ហេតុការណ៍​បានកើត​ឡើង​នៅ​ភូមិ​កំពង់ប្រាសាទ​ឃុំ​សែ​ប​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៩ ។​

​ប៉ូលិស​បានឱ្យដឹងថា ជនរងគ្រោះ​ឈ្មោះ ញ៉ែម​សុ​ភ័​ណ្ឌ​ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​ជនជាតិខ្មែរ​រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ ។ ប៉ូលិស​បានឱ្យដឹង​ទៀតថា ជនរងគ្រោះ​ជាម​នុស្ស​ចូលចិត្ត​ផឹកស្រា​ជាប្រចាំ ហើយ​នៅក្នុង​ថ្ងៃកើតហេតុ​ជនរងគ្រោះ​បាន​ប្រកាច់​ធ្លាក់​ពីលើ​កាំជណ្តើរ​ផ្ទះ​ចូលទៅក្នុង​ទឹកទន្លេ​បណ្តា​ឱ្យស្លាប់​តែម្តង​៕S/​