ស្ត្រី​ម្នាក់​ជំពាក់​លុយ​គេ​គ្មានអ្វី​សង​ដាច់ចិត្ត​ចងក​សម្លាប់ខ្លួន​

300
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ ស្ត្រី​ម្នាក់​បានធ្វើ​អត្តឃាត​ដោយ​ចងក​នឹង​ខ្សែ​នីឡុង​ជាប់​នឹង​ផ្លានផ្ទះ ​បណ្តាល​ឱ្យស្លាប់​កាលពី​ព្រឹក​ថ្ងៃទី​២៦ ​ខែមីនា ​ឆ្នាំ​២០១៩ ​នៅ​ចំណុច​ក្រុមទី​៣ ភូមិ​ឈើ​ទាល ឃុំ​ឈើទាល ស្រុក​បាណន់ ​ខេត្តបាត់ដំបង​។​

លោក​អ​និ​សេនីយ៍​ឯក ​រើ​យ ចំរើន ​មេ​បញ្ជា​ការ​មូលដ្ឋាន​អាវុធ​ហ​ត្ថស្រុក​បាណន់​បានឱ្យដឹងថា​អត្តឃាត​ជន​មានឈ្មោះ​ ម៉ូត សុខ​ខេន ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ ​រស់នៅ​ភូមិ ឃុំ​កើ​ត​ហេតុ​ខាង​លើ​បាន​យក​ខ្សែ​នីឡុង​មក​ចងក​ទៅ​និង​ផ្លានផ្ទះ​សម្លាប់ខ្លួន​។​

លោក​មេបញ្ជាការរង​ស្រុក​បាន​បញ្ជាក់ថា ​មូលហេតុ​ដោយ​ដារ​តែ​ស្ត្រី​នោះ​ជំពាក់​លុយ​គេ​ច្រើន​ហើយ​គ្មាន​លទ្ធភាព​សង​។​ បច្ចុប្បន្ន​ ​សព​ក្រុមគ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី៕B/