ស្ត្រី​ម្នាក់​ដើរកាត់​ទឹក​ក្បែរ​បង្គោល​ភ្លើង​ត្រូវ​ភ្លើង​ឆក់​ស្លាប់​ភ្លាម​ខណៈពេល​ទៅលេង​ផ្ទះ​ម្តាយក្មេក​

868
ចែករម្លែក

​ដោយៈ​កញ្ញា​រស្មី​
​ភ្នំពេញ​៖ ស្ត្រី​ម្នាក់​ជា​កម្មករ​រោងចក្រ​បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ ខណៈ​នាង​ដើរកាត់​ទឹក​ត្រឹម​ខ្មង​ជើងពេល​មេឃ​កំពុងតែ​ភ្លៀង​ដែល​ដើរទៅ​ក្បែរ​បង្គោល​ប្រអប់​ភ្លើង​របស់​EDC ទៅលេង​ផ្ទះ​ម្តាយក្មេក​ចំណុច​ផ្លូវលំ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​ម៉ោង​ជិត​៧​យប់​ថ្ងៃទី ១៩​តុលា​២០១៨ ។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា​៖​រងគ្រោះ​មានឈ្មោះ សូ ស៊ីណា អាយុ ២៩​ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​និង​ធ្វើការ​រោងចក្រ​នៅ​ម្តុំ​ចំការ​រ​ដូង មាន​ស្រុកកំណើត​ឃុំ​ជ្រៃ​ធំ ស្រុក​រមាសហែក ខេត្តស្វាយរៀង​។​ជនរងគ្រោះ​មានកូន​ប្រុស​ម្នាក់ ឈ្មោះ គុជ សារ ហៅ (​តូ នី​) អាយុ​២​ឆ្នាំ​។​គួរបញ្ជាក់​ពី​សាច់ញាតិ​ជនរងគ្រោះ​ថា​ដោយសារ​មាន​អា​ប៉ី​ជំនឿ​ផង​នោះ​កន្លងមក​ប្តី​ស្ត្រី​រងគ្រោះ​ខំ​ទៅ​បួស​ដើម្បី​កុំ​ឲ្យ​ព្រាត់​ស្លាប់​តាម​សម្តី​គ្រូទាយ តែ​នៅ​ព្រាត់​ស្លាប់​ដដែល​គឺ​ប្រពន្ធ​ឆក់​ខ្សែភ្លើង​គួរ​ឲ្យ​អាសូ​ណាស់​។​
​ចំណែក​ប្រជាពលរដ្ឋ​នៅក្បែរ​កន្លែងកើតហេតុ​បានឱ្យដឹងថា​៖​មុនពេល​កើតហេតុ​នោះដែរ​ក៏មាន​កម្មករ​កម្ម​ការ​នី​ដើរ​ចេញពី​ធ្វើការ​រោងចក្រ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ឆក់​ពួកគាត់​ដែរ​តែ​បាន​លោត ចេញ​ទាន់​ហើយក៏​ដើរទៅ​បន្ទប់​រៀងៗ​ខ្លួន​បាត់ ទៅ​។ មួយសន្ទុះ​ក្រោយមក​គេ​ក៏​ឃើញ​នារី​រងគ្រោះ​បាន​ចុះ​ពីលើ​ម៉ូតូ​ហើយ​ដើរ​ដំរង់​ទៅ​បន្ទប់​ដែល​ម្តាយក្មេក​រស់នៅ​ស្រាប់តែ​មកដល់​កន្លែងកើតហេតុ​មាន​អ្នកជិតខាង​ស្រែក​ប្រាប់ថា​កុំ​ដើរមក​ជិត​កន្លែង​នឹង​ប្រយ័ត្ន​ឆក់ តែ​ខណៈនោះ​នារី​រងគ្រោះ​មិន​បានឮ​ដោយសារតែ​កំពង់និយាយ​ទូរ​ស័​ព្ឌ​ក៏បាន​ឈាន​ជើង​ឡើងលើ​គោក​ជាន់​ចំ​ថ្ម​ចាក់សាប​មុខផ្ទះ​ជិត​បង្គោល​ភ្លើង EDC ចំនួន​២​ទន្ទឹមគ្នា​ក៏​ឆក់​ប្រកាច់​ចូល​ទឹក​ស្លាប់​ភ្លាមៗ​តែម្ដង​។​
​ជាមួយគ្នា​នោះដែរ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់​ម្តាយក្មេក​ស្ត្រីជន​រងគ្រោះ​បាន​ឲ្យ​ដឹងថា​ថា​៖​មុនពេល​កើតហេតុ កូនប្រសារ​របស់គាត់​បាន​ប្រាប់ថា​ពេល​ចេញពី​ធ្វើការ​និង​មកលេង​គាត់​នៅ​ភូមិ​ទួល​ពង្រ ហើយ​ក្រោយមក​ក៏មាន​ភ្លៀង​ធ្លាក់ យ៉ាងខ្លាំង និង​រលឹម​រហូត ធ្វើឱ្យ​ទឹក​លិច​ផ្លូវ​អស់​លុះដល់​ម៉ោង​កើតហេតុ ស្រាប់​តែមាន​គេ​ភ្ញាក់ផ្អើល​ថា​មាន មនុស្ស​ស្រី​ឆក់​ខ្សែរ​ភ្លើង​ស្លាប់​នៅ ក្បែរ​បង្គោល​ភ្លើង ដែល​ជិត​និង​កន្លែង​គាត់​ស្នាក់ នៅ ភ្លាមនោះ​គាត់​ក៏​ស្ទុះ​ទៅ​មើល ក្រែង​កូនប្រសារ​ដែលថា​មកលេង​គាត់​ពេល​ចេញមក​មើល​ពិតជា​កូនប្រសារ​គាត់​មែន ។​
​ក្រោយ​កើតហេតុ​សព​ជនរងគ្រោះ​ត្រូវបាន​សមត​កិច្ច​ជំនាញ​កោសល្យវិច័យ រួច​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ស្រុកកំណើត ៕