ស្ត្រី​ម្នាក់​ត្រូវបាន​សង្គ្រោះ​ទាំង​នៅ​មាន​ជីវិត ខណៈ​ចំនួន​មនុស្ស​ស្លាប់​ពី​ការ​រលំ​បាក់​អាគារ​នៅ​ឥណ្ឌា​កើនឡើង​

294
ចែករម្លែក

​ពួក​អ្នក​ជួយសង្គ្រោះ​កាលពី​ថ្ងៃ​ពុធ​ទី​១៧​កក្កដា បាន​ទាញ​ចេញ​ស្ត្រី​ម្នាក់​ពី​គំនរ​បាក់បែក​នៃ​អាគារ​រលំ​បាក់​មួយ​នៅ​ក្រុង​មុំ​បៃ​ក្រោយ​វា​បាក់​កាលពី​ព្រឹក​ថ្ងៃ​អង្គារ តែ​កូន​២​នាក់​​របស់​នាង​បាន​ស្លាប់​។​

​អ្នកនាំពាក្យ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌា​បាន​និយាយថា​«​យើង​បាន​សង្គ្រោះ​ស្ត្រី​អាយុ​២៨​ឆ្នាំ​ម្នាក់​ជាមួយ​កូន​២​នាក់​របស់​នាង​កាលពី​ព្រឹក​ថ្ងៃ​ពុធ​។​នាង​រងរបួស​​តែ​កូន​របស់​នាង​ស្លាប់​…»​។

អ្នក​ជួយ​សង្គ្រោះ​ឥណ្ឌា នៅ​អាគារ​បាក់​នៅ​ក្រុង​មុំ​បៃ បាន​រក​ឃើញ​ស្ត្រី​នៅ​មាន​ជីវិត​ម្នាក់​កាលពី​ថ្ងៃ​ពុធ​

​មន្ត្រី​ម្នាក់​បាន​និយាយថា គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ពុធ សាកសព​មនុស្ស​១៤​នាក់​ត្រូវបាន​រកឃើញ​ពី​គំនរ​បាក់បែក​និង​បាន​ទាញ​យក​ចេញ​អ្នក​នៅ​មាន​ជីវិត​១១​នាក់ ខណៈ​ការ​​ងារ​ស្វែងរក​និង​ជួយ​សង្គ្រោះ​ស្ថិត​ក្នុង​ដំណាក់កាល​ចុងក្រោយ​។​

​ពួក​មន្ត្រី​បាន​និយាយថា មនុស្ស​ជិត​១០​នាក់​សង្ស័យ​ថា​ជាប់​នៅក្រោម​គំនរ​បាក់បែក​នៅឡើយ​ក្រោយ​ពី​អាគារ​ចំណាស់​មួយ​បានរ​លំបាក់​ក្នុង​អំឡុង​មានការ​ធ្លាក់ភ្លៀង​យ៉ាង​ខ្លាំង​នៅ​ទីក្រុង​ហិរញ្ញវត្ថុ មុំ​បៃកាល​ពី​ថ្ងៃ​អង្គារទី​១៦​កក្កដា​។​

​ក្រុម​ឆ្លើយតប​គ្រោះមហន្តរាយ​ជាតិ​ឥណ្ឌា​ចំនួន​២​ក្រុម រួម​ជាមួយ​អ្នក​ស្ម័គ្រ​មូលដ្ឋាន និង​ប៉ូលិស​បាន​និង​កំពុង​រើកកាយ​គំនរ​អាគារ​រក​អ្នក​នៅ​មាន​ជីវិត​។​

​អ្នក​នៅ​ក្បែរ​កន្លែងកើតហេតុ​ម្នាក់​បាន​និយាយថា អាគារ​ដែលរ​លំបាក​នេះ​មាន​មនុស្ស​១០​គ្រួសារ​រស់នៅ​ទោះជា​វា​ស្ថិត​ក្នុង​សភាព​ឌ្រុ​ត​ទ្រោម​ខ្លាំង​។​

​ក្នុងពេល​ជាមួយគ្នា នាយករដ្ឋមន្ត្រី ណា​រេ​នដ្រា ម៉ូ​ឌី បាន​សរសេរ​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ និង​បាន​ពណ៌​នាវា​ថា​ជា​ការ​ប៉​ពាល់​អារម្មណ៍​ខ្លាំងណាស់​។​

​សូមបញ្ជាក់​ថា ការបាក់​សំណង​នៅ​ក្រុង​មុំ​បៃ​ដែល​មាន​ប្រជាជន​២០​លាន​នាក់​រស់នៅ កើតមាន​ជា​ធម្មតា​ក្នុងអំឡុង​រដូវវស្សា ដោយសារ​តែ​គ្រឹះ​សំណង​មិន​រឹងមាំ​ក្រោម​ទម្ងន់​នៃ​​ការ​ធ្លាក់ភ្លៀង​ជាប់​និង​ការអនុវត្ត​បទដ្ឋាន​សុវត្ថិភាព​សំណង​មិន​ត្រឹមត្រូវ​។​

​មានការ​រលំ​បាក់​សង្ក​ត់​សម្លាប់​មនុស្ស​៤​ករណី​ទៀត​នៅ​ក្រុង​មុំ​បៃ​នៅ​ខែ​នេះ និង​មួយទៀត​នៅ​ក្រុង​ពូន ក្នុង​រដ្ឋ​ដដែល ដោយ​បាន​ស្លាប់​មនុស្ស​សរុប​៣១​នាក់​។​កាលពី​ថ្ងៃអាទិត្យ​​ទី​១៤​កក្កដា អាគារ​មួយ​បាន​បាក់​នៅ​ទីប្រជុំជន​សូ​ឡាន ដោយ​សម្លាប់​មនុស្ស​១៤​នាក់​៕​ប្រែ​សម្រួល​៖​វាសនា​

អាគារ​ដែលរ​លំបាក់​នេះ​ត្រូវបាន​គេ​ថា​មាន​ចំណាស់​១០០​ឆ្នាំ​។​ក្នុង​រូប​ស្ត្រី ក្នុង​អាគារ​ចំណាស់ ជាប់​អាគារ​ដែល​បាក់កំពុង​សម្លឹង​ទៅ​កាន់​កន្លែងកើតហេតុ​ទាំ​ង​បារម្ភ