ស្ត្រី​ម្នាក់​ត្រូវបាន​សង្គ្រោះ​ពី​គំនរ​បាក់បែក​នៃ​អគារ​ដួលរលំ គឺ​២​ថ្ងៃ​បន្ទាប់ពី​រញ្ជួយ​ដី​នៅ​ឥណ្ឌូនេស៊ី​

2881
ចែករម្លែក
  • 91
    Shares

ស្ត្រី​ម្នាក់​ត្រូវបាន​ទាញ​ចេញពី​អគារ​បាក់​រលំ​នៅលើ​កោះ​ទេសចរណ៍​Lombok​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​អង្គារ​ទី​៧​ខែ សីហា គឺ​ទី​២​ថ្ងៃ​បន្ទាប់ពី​រញ្ជួយ​ដី​ដ៏​ខ្លាំង​​ដែល​បានសម្លាប់​មនុស្ស​រាប់សិប​នាក់​បាន​បំផ្លាញ​ភូមិ​ជាច្រើន​និង​ធ្វើឱ្យ​មនុស្ស​រាប់ពាន់នាក់​គ្មាន​ទីជម្រក​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ ក៏បាន​កំពុង​ជីក​កាយ​គនរ​បាក់បែក​ផងដែរ​នៃ​វិហារ​អ៊ីស្លាម​មួយ​នៅ​ភាគ​ខាងជើង​នៃ​កោះ​Lombok ជាទី​ដែល រញ្ជួយ​ដី​កម្លាំង​៧​រិ​ច្ឆ​ទ័​រ បានកើត​ឡើង កាលពី​ថ្ងៃអាទិត្យ​។​

​ស្ត្រី​ឈ្មោះ Nadia Revanale អាយុ​២៣​ឆ្នាំនេះ កំពុង​ដើរ​ទិញ​អ៊ី​វ៉ាន់​នៅ​ហាង​ទំនិញ​មួយ​នៅ​ភូមិ​Pemenang នៅ​កោះ Lombok នៅពេល​មានការ​រញ្ជួយ​ដី​នោះ គឺ​រញ្ជួយ​​ដី​ខ្លាំង​លើក​ទី​២​នៅលើ​កោះ​នេះ ក្នុង​រយៈពេល​មួយ​សប្តាហ៍​។ ពួក​អ្នកជិតខាង​បាន​ឭ​សំឡេង​យំ​ឱ្យជួយ​ពី​គំនរ​ថ្ម​បាក់បែក​នៃ​អគារ ហើយ​ក្រុម​អ្នក​សង្គ្រោះ​បានមក​សង្គ្រោះ​​ស្ត្រី​នេះ​ចេញពី​គំនរ​ថ្ម​បាក់បែក​ដោយ​ប្រើពេល​អស់​៤​ម៉ោង​ក្នុង​ការជួយ​នេះ​។​

​នេះ​ជា​ក្តី​រីករាយ​ចាប់តាំងពី​រញ្ជួយ​ដី​ដ៏​ខ្លាំង ដែល​បានសម្លាប់​មនុស្ស​យ៉ាងតិចណាស់​ចំនួន​៩៨​នាក់​ដោយ​រួមទាំង​មនុស្ស​២​នាក់​នៅ​កោះ​Bali ដែល​នៅ​ជិត​កោះ​នេះ ។​

​រញ្ជួយ​ដី​កម្លាំង​៦,៤​រិ​ច្ឆ​ទ័​រ បាន​កើតឡើង​រួចហើយ​នៅលើ​កោះ​Lombok កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ដោយបាន​សម្លាប់​មនុស្ស​១៧​នាក់​និង​បាន​បណ្តាលឱ្យ​អ្នក​ឡើង​​ភ្នំ​រាប់រយ​នាក់​ជាប់​នៅលើ​ចំណោត​នៃ​ភ្នំភ្លើង​៕ដោយ:សុខា/sn

​ក្រុម​អ្នក​សង្គ្រោះ​រុករក​អ្នក​នៅរស់​នៅក្នុង​ផ្ទះ​បាក់បែក​នៅ​កោះ​Lombok កាលពី​ថ្ងៃ​អង្គារ​គឺ​២​ថ្ងៃ​បន្ទាប់ពី​រញ្ជួយ​ដី​បាន​កើតឡើង​តំបន់​នេះ​