ស្ត្រី​ម្នាក់​ត្រូវ​ចាប់ខ្លួន​ពី​បទ​ព្យាយាម​បង្កប់​គ្រឿងញៀន​ក្នុង​ផ្លែ​ធូរេន​នៅ​ម៉ាឡេស៊ី​

726
ចែករម្លែក

​ស្ត្រី​អាយុ ៣៤​ឆ្នាំ​ម្នាក់​ត្រូវបាន​ឃុំខ្លួន បន្ទាប់ពី​គាត់​ត្រូវបាន​រកឃើញ​ថា​បាន​លាក់​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​នៅក្នុង​ផ្លែ​ធូ​រេ​ន​ជាច្រើន​ដែល​យក​សាច់​ចេញ​អស់ ហើយ​បាន​ព្យាយាម​​នាំ​យក​ចេញពី​អាកាសយានដ្ឋាន Sultan Abdul Aziz Shah (Subang) ប្រទេស​ម៉ាឡេស៊ី​។​

​យោង​តាម​ក្រុម​មន្ត្រី​នៃ​ក្រសួង​គយ បានឱ្យដឹងថា ស្ត្រី​នេះ​បាន​ព្យាយាម​នាំចេញ​ប្រអប់​ជ័រ​ចំនួន​២០​ដែល​សរសេរ​ដាក់​ថា​”​ផ្លែ​ធូរេន​កក​”​នោះ ទៅ​ក្រុង​ហុងកុង ។​

​ក្រុម​មន្ត្រី​គយ​បាន​និយាយថា គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​ទម្ងន់ ៦,១៣​គីឡូក្រាម​ដែល​ត្រូវបាន​រកឃើញ​នៅ​អាកាសយានដ្ឋាន​នោះ គឺ​មាន​តម្លែ​២២៧.៧៥៥​ដុល្លារ បន្ទាប់​ពី​ឆ្មក់​​ចូល​ឆែកឆេរ​ក្រុមហ៊ុន​ដឹកទំនិញ​មួយ​កាលពី​ថ្ងៃ​ចន្ទ​។​

​បន្ទាប់​ពី​ការ​ឆែក​ឆេះ​នេះ ប្រអប់​៤​ក្នុងចំណោម​២០ ប្រអប់​នេះ មាន​ផ្ទុក​គ្រឿងញៀន​ហេ​រ៉ូ​អ៊ីន​នៅក្នុង​ចំណោម​ផ្លែឈើ​កក​ទាំងនោះ​។ ស្ត្រី​នេះ​ត្រូវបាន​ចាប់​ឃាត់ខ្លួន​ដើម្បី​សួរនាំ​​បន្ថែម​ទៀត​ជុំវិញ​ករណី​គ្រឿងញៀន​នេះ​៕​ប្រែ​សម្រួល​៖​សុខា​/sn

មន្ត្រី​គយ​បង្ហាញ​គ្រឿងញៀន​ចាប់បាន ដែល​លាក់​បង្កប់​ក្នុង​ផ្លែ​ធូរេន​