ស្ត្រី​ម្នាក់​ត្រូវ​ចាប់ខ្លួន​ក្រោយ​បំផ្លាញ​វី​យូ​ឡុង​តម្លៃ​លាន​ដុល្លារ​របស់​អតីត​ស្វាមី​

1213
ចែករម្លែក
  • 7
    Shares

​ស្ត្រី​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​ពីបទ​បំផ្លាញ​វី​យូ​ឡុង​និង​ចាន​បុរាណ​របស់​អតីត​ស្វាមី​ដែល​គាត់​បាន​ប្រមូល​ទិញ​គិត​ជា​ទឹកប្រាក់​សរុប​រហូតដល់​ទៅ​៩៥០.៧០០​ដុល្លារ​អាមេរិក​។​

​ប៉ូលិស​និយាយថា​ស្ត្រីជន​សង្ស័យ​វ័យ​៣៤​ឆ្នាំ បាន​សម្រុកចូល​អា​ផាត​មិន​របស់​អតីត​ស្វាមី នៅក្នុង​ទីក្រុង​ណា​ហ្គោ​យ៉ា (Nagoya) ប្រទេស​ជប៉ុន​ហើយ​បាន​បំផ្លាញ​វត្ថុ​មានតម្លៃ​ទាំងនោះ​។​
​សូមបញ្ជាក់ថា ហេតុការណ៍​នេះ​បាន​កើតឡើង​តាំងពី​ឆ្នាំ​២០១៤​ម្ល៉េះ​អំឡុងពេល​អ្នក​ទាំងពីរ​បែកបាក់​គ្នា ប៉ុន្តែ​ស្ត្រី​រូបនេះ​ទើបតែ​ត្រូវបាន​ចាប់ខ្លួន​កាលពីពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ​។ ហើយ​អតីត​ស្វាមី​របស់​នាង ដែលមាន​វ័យ​៦២​ឆ្នាំ ជា​អ្នក​ផលិត​វី​យូ​ឡុង​ផង និង​ជា​អ្នកប្រមូល​ទិញ​ឧបករណ៍​ភ្លេង​នេះ​ផង​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ក្យូ​ដូ​បាន​ចុះផ្សាយ​ថា ឧបករណ៍​មានតម្លៃ​បំផុត​នៅក្នុង​ចំណោម​របស់រប​រទាំង ៥៥​ដែល​រង​ការបំផ្លិចបំផ្លាញ​គឺ​វី​យូ​ឡុង​មួយ​ផលិត​នៅ​ប្រទេស​អ៊ីតាលី​ដែលមាន​តម្លៃ​រហូតដល់​ទៅ ៤៤៧.០០០​ដុល្លារ​អាមេរិក​។​

​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ជប៉ុន​មួយ​នេះ​បាន​ចុះផ្សាយ​ទៀតថា​ស្ត្រី​រូបនេះ​ជា​ជន​ជាតិចិន​ហើយ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃ​អង្គារ​ទី​២៥​នៅពេល​ត្រឡប់​ពី​ប្រទេស​ចិន មកដល់​ទីក្រុង​តូ​ក្យូ​៕ ប្រែ​សម្រួលៈ ខុម​

#