ស្ត្រី​ម្នាក់​ត្រូវ​ប្តី​វាយ​បែកក្បាល​ដោយ​ភ្លើង​ប្រច័ណ្ឌ​ហើយ​រត់​គេចខ្លួនបាត់​

698
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ស្ត្រី​ម្នាក់​កំពុង​សម្រាក​ព្យាបាល​ដោយ​របួស​បែកក្បាល មកពី​ប្តី​ហេងស៊យ​វាយ​ធ្វើបាប នៅ​យប់​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ ឃុំ​ព្រៃ​ត្រឡាច​ស្រុក​រុក្ខ​គ​រី ក្រោយពេល​មកពី​ផឹកស៊ី​ស្រវឹង ហើយ​រត់​គេចខ្លួនបាត់​ស្រមោល​។​

​លោក ទឹម ខាវ មេបញ្ជាការរង​មូលដ្ឋាន​អាវុធហត្ថ​ស្រុក​រុក្ខ​គី​រី បានឱ្យដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ ភួង ធី អាយុ​៤៨​ឆ្នាំ មាន​របួស​បែក​ចំ​កណ្តាល​ក្បាល កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​មោងឫស្សី​។ ចំណែក​ប្តី​កំណាច​មានឈ្មោះ លី អាយុ​៥២​ឆ្នាំ​។ ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​នេះ រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​

​សមត្ថកិច្ច​បាន​បញ្ចាក់​ថា អំពើហិង្សា​ក្នុង​គ្រួសារ​នេះ បណ្តាលមកពី​ភ្លើង​ប្រច័ណ្ឌប្តី​មកលើ​ប្រពន្ធ​ជាមួយ​អ្នកភូមិ​ជាមួយគ្នា​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​តា​ចាប់ខ្លួន​ប្តី​កំណាច ដែល​វាយ​ប្រពន្ធ​បែកក្បាល​យកមក​ផ្តន្ទាទោស​តា​ច្បាប់​៕ ល​