ស្ត្រី​ម្នាក់​ធ្វើអត្តឃាត​ព្រោះតែ​តូចចិត្ត​រូប​មិន​ស្អាត​

1183
ចែករម្លែក
  • 63
    Shares

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: អាសូរ​ស្ត្រី​ម្នាក់​អត្តឃាត​ព្រោះតែ​រូប​មិន​ស្អាត ស្បែក​មិន​ស គ្មាន​ប្រុស​ណា​បេតី​ហើយ​របរ​ស៊ីឈ្នួល​គេ​។ នេះ​បើតាម​កម្មករ​ស៊ីឈ្នួល​គេ​ដូចគ្នា បានឮ​ជនរងគ្រោះ​ធ្លាប់​និយាយ​ត្អូញត្អែរ រៀបរាប់​ដោយ​តូចចិត្ត​នឹង​វាសនា​ថា ខ្លួន​កើតមក​រូបអាក្រក់ មិន​ស ស្អាត​ដូច​គេឯង​អភ័ព្វ គ្មាន​ប្រុស​ណា​ស្រឡាញ់​តាំងពីក្មេង​ដល់​វ័យ​កណ្តាល​មនុស្ស ហើយ​គ្មាន​សង្ឃឹម​ក្នុង​ជីវិត​។​

​មន្ត្រីនគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បន្ទាយ​នាង​ឲ្យ​ដឹង​ថ្ងៃទី​១៨​ខែកក្កដា​ថា ករណី​ចងក​សម្លាប់ខ្លួន​កើត​ទ្បើង កាលពី​ម៉ោង​៧​យប់​ថ្ងៃទី​១៧​កក្កដា​ឆ្នាំ​២០១៨ នៅ​ភូមិ​គោក​ព្នៅ ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី​។​

​អត្តឃាត​ជន​មានឈ្មោះ ខាត់ សុ​ភី ហៅ​ជា អាយុ​៣៥​ឆ្នាំ ជា​កម្មករ​ដាំ​ស្ល នៅ​រោង​ម៉ាស៊ីនកិនស្រូវ​”​អ៊ីវ​សារុន​” និង​មាន​ទីលំនៅ​ភូមិ​ភ្នំ​ឃុំ​បន្ទាយ​នាង​ស្រុក​មង្គល​បូរី​។ នាង​បាន​ចងក​សម្លាបខ្លួន​ទៅ​និង​ដើម​ស្វាយ​ជាប់​របង​ខាង​ផ្ទះ​៕ ល​