ស្ត្រី​ម្នាក់​បើក​ថយ​ន្ត​១​គ្រឿង​ធ្លាក់ចូល​ស្ទឹង​សង្កែ បណ្តាលឱ្យ​របួសស្រាល​

104
ចែករម្លែក

ដោយ​: គ្រញូង / បាត់ដំបង​: ស្ត្រី​ម្នាក់​ក្នុងពេល​បើកបរ​រថយន្ដ​បាន​មាន​អាកា​រ ងងឹតមុខ បណ្តាលឱ្យ​រេ​ចង្កូត​ធ្លាក់ចូល​ស្ទឹង​សង្កែ នៅ​ចំណុច​ខាងត្បូង​ស្ពានថ្ម​សោ​ហឺ​ត្រើយ​ខាងកើត ស្ថិតក្នុង​ភូមិ​ចិន​ដាំ​ស្ពៃ សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែមករា​ឆ្នាំ​២០២០​។​

​សាក្សី​បាន​ប្រាប់ថា មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​១​គ្រឿង ពណ៌​ខ្មៅ ម៉ាក Ford Ranger 4×4 បើកបរ​ដោយ​ស្ត្រី​ម្នាក់​មិន​ស្គាល់ឈ្មោះ ក្នុង​ល្បឿន​មធ្យម ដោយ​បើក​ពី​លិចទៅ​កើត តាម​បណ្តោយ​មាត់​ស្ទឹង​សង្កែ​ត្រើយ​ខាងកើត​។ លុះ​មកដល់​ចំណុចកើតហេតុ​ខាងលើ ក៏​បណ្តាល​ឲ្យ​រេចង្កូត​រអិល​ទៅខាង​ស្តាំ​ដៃ​ធ្លាក់​ចូលទៅក្នុង​ស្ទឹង​សង្កែ​តែម្តង​។ រីឯ​រថយន្ត​រង​ការខូចខាត​តិចតួច​នៅ​ចំហៀង​ខាងស្តាំ ដោយ​បែក​ចង្កៀង​មុខ​ខាងស្តាំ និង​កញ្ចក់​ចំហៀង​ខាងស្តាំ​ខ្ទេច​តែម្តង​។ ចំណែកឯ​ស្ត្រី​ដែលជា​អ្នកបើកបរ​មិនមាន​រងរបួស​ធ្ងន់ធ្ង​រ​ទេ ដោយ​ពាក់​ខ្សែ​ក្រ​វាត់​។​

​ស្ត្រី​រងគ្រោះ​បានឱ្យដឹងថា គាត់​បើកបរ​រថយន្ត​ម្នាក់ឯង​មកពីផ្សារ​មួយកន្លែង​នៅ​ក្រុង​បាត់ដំបង ដោយមាន​សុខភាព​មិនល្អ​ផង​។ លុះ​មកដល់​ចំណុចកើតហេតុ ក៏​បណ្តាលឱ្យ​ងងឹតមុខ ទើប​រេ​ចង្កូត​ធ្លាក់ចូល​ស្ទឹង​សង្កែ​តែម្តង​។​

​ក្រោយពី​កើតហេតុ ឲ្យ​ឡា​ន​ស្ទូច​យក​រថយន្ត​ទៅ​ជួសជុល​ដោយ​ខ្លួនឯង​៕ ល​/Ha