ស្ត្រី​ម្នាក់​ផឹក​ដល់​ថ្នាក់​សន្លប់​ត្រូវគេ​ដឹក​ដេក​ច្រងាង​លើ​ម៉ូតូ ល្បី​ពេញ​បណ្ដាញ​សង្គម​

438
ចែករម្លែក

​ស្ត្រី​ទេសចរ​ជនជាតិ​អង់គ្លេស ម្នាក់នេះ​ផឹកស៊ី​ស្រវឹង​ជោកជាំ​រហូត​សន្លប់​ស្ដូកស្ដឹង​ដល់​ថ្នាក់​គេ​ដឹក​តាម​ម៉ូតូ​ដេក​ច្រងាង​គួរឱ្យ​អស់សំណើច​។
តាមរយៈ​រូបភាព​វីដេអូ​ឃ្លី​ប​ដែល​គេ​ថត​បាន​នៅ​ខាងក្រៅ​បារ Rocky’s Pub នៅ​កាឡេ ហ្គើ​រ៉ូ​ណា (Calle Gerona) ស្ថិតក្នុង​តំបន់​រមណីយដ្ឋាន​រប​ស់​អេ​ស្ប៉ា​ញ ស្ត្រី​រូបនេះ​ស្រវឹង​ដេក​ច្រងាង​លើ​កែប​ក្រោយ ខណៈ​ត្រូវ​បុរស​ម្នាក់​ដឹក​កាត់​ក្រុម​អ្នកផឹកស៊ី ធ្វើឱ្យ​ពួកគេ​សម្លឹងមើល​ទាំង​ហួសចិត្ត ផ្ទុះសំណើច​និង​ស្រែក​ហ៊ោកញ្ជ្រៀវ​។​

​បុរស​អ្នក​ដឹក​បាន​ឈប់​ម៉ូតូ នៅពេល​ក្រុម​ទេសចរ​ចោមរោម​ថតរូប ខណៈ​ស្ត្រី​រូបនេះ​ដេក​ច្រងាង​លើ​ម៉ូតូ​មិនដឹង​ខ្លួន​សូម្បីតែ​បន្តិច​។​

​វីដេអូ​ឃ្លី​ប​នេះ​ទទួលបាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង ក្រោយពី​ត្រូវគេ​ថត​បង្ហោះ​កាលពី​ថ្ងៃ​សុក្រ តាម​ហ្វេ​ស​ប៊ុ​ក​៕ ប្រែ​សម្រួលៈ​ខុម​