ស្ត្រី​ម្នាក់​មក​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វា ប៉ង​សម្លាប់ខ្លួន តែ​មិនបាន​សម្រេច

293
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: ស្ដ្រី​ម្នាក់​មាន​វិបត្តិ​ក្នុង​គ្រួសារ បានសម្រេច​ចិត្ត​មក​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វា ប៉ង​សម្លាប់ខ្លួន​តែ​មិនបាន​សម្រេច ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ​និង​សមត្ថកិច្ច ដែល​ប្រចាំការ​នៅ​ទីនោះ ជួយសង្គ្រោះ​ទាន់ពេល​។ ហេតុការណ៍​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០១៩ ស្ថិតនៅ​ចំណុច​ស្ពាន​ជ្រោយចង្វា ក្នុង​សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ស្ត្រី​រងគ្រោះ​មានឈ្មោះ ថុ​ន រ៉ានី មាន​អាយុ​ជាង​៣០​ឆ្នាំ មុខរបរ​មេផ្ទះ ស្នាក់នៅ​ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​បើតាម​ប្រភពព័ត៌មាន​ពី​ស្ត្រី​ខាងលើ​និង​សមត្ថកិច្ច​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹងថា រូបគាត់​មាន​វិបត្តិ​ក្នុង​គ្រួសារ ដោយសារតែ​ប្ដី​ក្រោយ​របស់គាត់​មិន​ជឿជាក់ថា គាត់​បានបញ្ចប់​(​ចែកផ្លូវ​គ្នា​)​ជាមួយ​ប្ដី​មុន ទើប​គាត់​សម្រេចចិត្ត​មក​លោតទឹក​នៅ​ស្ពាន​ជ្រោយចង្វា​ប៉ង​សម្លាប់ខ្លួន ដើម្បី​បង្ហាញ​ពី​ភាពស្មោះត្រង់ តែ​មិនបាន​សម្រេច​ត្រូវបាន​បងប្អូន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច ដែល​ប្រចាំការ​នៅ​គោលដៅ​ស្ពាន​ជួយ​ទាន់ពេល​។ ហើយ​ភ្លាមៗ​នោះ សមត្ថកិច្ច​មូលដ្ឋាន​ន​គ​របាល​ប៉ុស្ដិ៍​ជ្រោយចង្វា បាន​នាំ​ស្ត្រី​រងគ្រោះ​ខាងលើ​យកទៅ​ធ្វើការ​សួរនាំ នៅ​ប៉ុស្ដិ៍ និង​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​យក​ស្ត្រី​រងគ្រោះ​ត្រលប់​ទៅផ្ទះ​វិញ​៕