ស្ត្រី​ម្នាក់​មានទោស​សរុប​ចំនួន​១៦៥​ឆ្នាំ​កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​នៃ​ការជជែក​គ្នា​

667
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​រឿងក្តី​របស់​ស្ត្រី​ម្នាក់​ឈ្មោះ​ពេជ្រ​សូ​ណែ​ត​កំពុង​ជាប់ឃុំ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​២​ដែល​លោក​កែវ​រ៉េមី​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​រកឃើញ​ថា​មានទោស​ច្រើន​គួបផ្សំ​បញ្ចូល​គ្នា​សរុប​ចំនួន​១៦៥​ឆ្នាំ​នោះ​កំពុង​ក្លាយជា​ប្រធានបទ​ក្តៅ​នៃ​ការជជែក​គ្នា ។​

​លោក​កែវ​រ៉េមី​បានស្នើ​ឱ្យ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​ទទួលបន្ទុក​រឿងក្តី​នេះ​ដែល​នៅ​ព្រឹក​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ​២០១៩​នៅ​ពុំទាន់​សុំ​ការបញ្ជាក់​ពី​លោកស្រី​មេធាវី​មាស​ស៊ីថន​អនុប្រធាន​ទទួលបន្ទុក​ភូមិភាគ​រាជធានី​ភ្នំពេញ​នៃ​ក្រុម​មេធាវី​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ​សែន​បានទេ​ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នកទទួល ។

លោក​កែវ​រ៉េមី​បាន​អរគុណ​ដល់​លោក​អង្គ​វង្ស​វ​ឌ្ឈ​នា​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​និង​លោក​ជីវ​កេង​អនុប្រធាន​តុលាការ​កំពូល​ដែល​បាន​យកចិត្តទុកដាក់​លើករ​ណី​ពេជ្រ​សូ​ណែ​ត​ដើម្បី​បង្កើនល្បឿន​ទាក់ទង​បណ្តឹងឧទ្ធរណ៍​។​ប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា រូបនេះ សរសេរ​តាម​បណ្តាញ​សង្គម Facebook ថា “​កាលណា​ចូល​ជា​ស្ថាពរ​ហើយ​,​តុលាការ​នឹង​ប្រើ​វិធាន​ស្រូប​ទោស​ដោយ​យកទោស​ធ្ងន់​ជាងគេ​តែមួយ​យកមក​អនុវត្តន៍​។ បើទោះជា​គាត់​ជាប់ទោស​ច្រើន​រាប់សិប​ឆ្នាំ​ច្រើន​ករណី​យ៉ាងណាក៏ដោយ​។ ខ្ញុំ​នឹង​ស្នើ​មេធាវី​សម្តេច​តេ​ជោ​ជួយ​ទទួល​រឿងក្តី​នេះ​” ។​

​សូមបញ្ជាក់ថា លោក កែវ រ៉េមី កន្លងមក រកឃើញថា នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​២ ហៅ​កាត់​ថា “​ម​២” មាន​ស្ត្រី​ម្នាក់​ជាប់ឃុំ​ដោយសារ​មានទោស​ច្រើន​បូកផ្សំ​បញ្ចូល​គ្នា​សរុប​រហូតដល់​ជាប់ទោស​១៦៥​ឆ្នាំ ។ អ្វីដែល​សំខាន់​គឺ​បញ្ហា​កូន​នៅ​ជាមួយ​។​

​លោក​កែវ​រ៉េមី​បញ្ជាក់ថា​“​ក្រោយពី​ចុះសួរសុខទុក្ខ​នៅ​មណ្ឌល​អប់រំ​កែប្រែ​ម​២​មក​។​យើង​បានឃើញ​ស្ត្រី​ម្នាក់​ជាប់ឃុំ​ដោយសារ​មានទោស​ច្រើន​បូកផ្សំ​បញ្ចូល​គ្នា​សរុប​រហូតដល់​ជាប់ទោស​១៦៥ ឆ្នាំ​។ អ្វីដែល​សំខាន់​គឺ​បញ្ហា​កូន​នៅ​ជាមួយ​”​។​លោក​បន្តថា​“​ខ្ញុំ​ពិតជា​អាណិត​និង​រន្ធត់​ក្នុង​ចិត្ត​ខ្លាំងណាស់​ដែល​ចាំបាច់​ត្រូវខិតខំ​រក​អង្គការ​ណា​ដែលមាន​លក្ខណ​:​សម្បត្តិ​គ្រប់គ្រាន់​ដែល​ទទួលយក​ក្មេង​នោះ​។​

​ដែល​អាច​ផ្តល់​ទាំង​អាហារ​និង​ចំណេះ​ដល់​ក្មេង​បាន​។​ខ្ញុំ​សូម​អរគុណ​ជា​អនេកប្បការ​ដល់​លោកស្រី​ឈូក​សីហា​នាយិការ​នៃ​អង្គការ​“​ការអភិវឌ្ឍន៍​កុមារ​កម្ពុជា​” ដែល​ស្ម័គ្រចិត្ត​ទទួលយក​ក្មេង​នោះ ។

សូម​អរគុណ​ផងដែរ​ដល់​មន្ត្រី​ថ្នាក់ដឹកនាំ​ទាំងអស់​នៅក្នុង​ម​២​និង​សហការី​របស់ខ្ញុំ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ​ដោយមាន​ប្រសិទ្ធិភាព​។​សូម​អំពាវនាវ​ដល់​មាតាបិតា​កុំ​ប្រព្រឹត្តិ​ល្មើ​សនឹង​ច្បាប់​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​អនាគត​កូន​។​ក៏​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​បើ​មានបំណង​ចង់​ជួយ​ដល់​អង្គការ​នេះ​អាចទាក់ទង​លេខ 012259651”៕S/​