ស្ត្រី​ម្នាក់​រងរបួស​ក្បាល​ធ្ងន់ធ្ងរ ដោយសារតែ​ស្ត្រី​ម្នាក់ទៀត​យក​កាំបិត​កាប់​

379
ចែករម្លែក

ដោយ​: វណ្ណៈ / ព្រះសីហនុ​: ស្ត្រី​ម្នាក់​រងរបួស​ក្បាល​ធ្ងន់ធ្ងរ ត្រូវ​ដឹក​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត បន្ទាប់ពី​កើត​ជម្លោះ​ហិង្សា​ជាមួយ​ស្ត្រី​ម្នាក់ទៀត​។​

​សមត្ថកិច្ច​ប្រាប់ថា នៅ​រសៀល​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៩​នៅ​ក្រុម​៤ ភូមិ ៣ ឃុំ អូរត្រេះ ស្រុក ស្ទឹងហាវ ខេត្ត​ព្រះសីហនុ មាន​ជម្លោះ​ដោយ​ហិង្សា​មួយ​ករណី ហើយ​ក្នុង​ជម្លោះ​នោះ​ស្ត្រី​ម្នាក់​ឈ្មោះ អេង បុប្ផា អាយុ ២៨​ឆ្នាំ មុខរបរ​នេសាទ បាន​យក​កាំបិត​កាប់​ទៅលើ​ស្ត្រី​ម្នាក់ទៀត​ឈ្មោះ ម៉ុ​ត ចន្ទ្រា អាយុ​២៧ ឆ្នាំ បណ្ដាល​ឲ្យ​ស្ត្រី​រងគ្រោះ​រងរបួស​ក្បាល​ធ្ងន់ធ្ងរ​។

​បច្ចុប្បន្ន​ជនរងគ្រោះ​ត្រូវបាន​រថយន្ដ​សង្គ្រោះ​មណ្ឌល​សុខ​ភា​ស្រុក​ស្ទឹងហាវ បញ្ជូន​បន្តទៅ កាន់​មន្ទីរពេទ្យបង្អែក​ខេត្ត​ព្រះសីហនុ​។ រីឯ​ស្ត្រី​ស​ង្ស​យ័ ត្រូវបាន​ឃាត់ខ្លួន​នាំយកទៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​ដោះស្រាយ​បន្ត​៕ ល​