ស្ត្រី​ម្នាក់​លួច​មាន​សា​ហាយ​ស្មន់​ជាមួយ​ប្រុស​ក្មេង​ប្តី​តាម​ទាន់​ថត​ភស្តុតាង​ប្តឹង​ប៉ូលិស​

559
ចែករម្លែក
  • 166
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖​ដូចជា​ជ្រុល​ពេក​ហើយ​រៀបការ​ទទួលស្គាល់​ពី​មេបា​ចាស់ទុំ​សងខាង​ត្រឹមត្រូវ អស់​រយៈពេល​៩​ឆ្នាំ មានកូន​។ ចុងក្រោយ​ទៅ​លួច​បង្កាត់ភ្លើង​ស្នេហ៍​ជាមួយ​ប្រុស​ក្មេង​ជា​សា​ហាយ កំពុង​ដោះ​សម្លៀកបំពាក់​បើក​ប្រតិបត្តិការ​ប្តី​ទៅ​ទាន់​ថត​ជា​ភស្តុតាង​ប្តឹង​ប៉ូលិស​ចាប់ខ្លួន​ទាំង​២​នាក់​។​ករណីនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៩ នៅ​បន្ទប់​ជួល​ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ស្ត្រី​ក្បត់ចិត្ត​ប្តី​មាន ឈ្មោះ ខៀវ ស្រី​នី អាយុ​៣២​ឆ្នាំ មុខរបរ កម្ម​ការ​នី​រោងចក្រ ហុង​វ៉ា ស្នាក់នៅ​ភូមិ​សាមគ្គី​២ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ​។​ប្តី​ឈ្មោះ ទេព សា​វ៉េ​ត អាយុ​៥៥​ឆ្នាំ ជា​មន្ត្រីរាជការ មានកូន​២​នាក់ ក្នុងបន្ទុក​គ្រួសារ ។ ចំណែក​ភាគី​ប្រុស​ក្មេង​មាន ឈ្មោះ ម៉ា ណា​រ៉ុង អាយុ​៣៦​ឆ្នាំ មុខរបរ កម្មករ​រោងចក្រ​ហុង​វ៉ា ជាមួយគ្នា ស្នាក់នៅ​បន្ទប់​ជួល ក្នុងភូមិ​ព្រៃ​ល្វា សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តួរ​អង្គ​ប្រុស​ក្មេង​ជា​សា​ហាយ​វិញ​បាន​សារភាពថា​ស្គាល់​ស្រឡាញ់គ្នា​លួចលាក់​អស់​រយៈពេល​៦​ខែ​កន្លងមកហើយ​ខណៈដែល​ធ្វើការ​ងារ​នៅ​រោងចក្រ​ហុង​វ៉ា​ជាមួយគ្នា​ហើយ​មួយរយៈ​កន្លងមក​ប្តី​របស់​ស្រី​ស្នេហ៍ ដឹង​ម្តង​ហើយ​ថែមទាំង​មក​ព្រមាន​ផ្តាច់ការ​ទំនាក់ទំនង​តែ​ខាង​ស្រី​ចេះតែ​មករក​ទីបំផុត​មានរឿង​ផ្ទុះ​នៅ​ព្រឹក​នេះ​តែម្តង ។​

​ខណៈដែល​វត្តមាន​ភាគី​ទាំង​៣​នៅ​ប៉ុស្តិ៍​ប៉ូលិស ភាគី​ខាង​ប្តី​ផ្តើម ប្តឹង​ចោទប្រកាន់ ផឹ​ត​ក្បត់ លួច​មាន​សា​ហាយ​ទាមទារ​នូវ​ជំងឺ​ចិត្ត​និង​ប្រកាន់​ជំហរ​មួយ​លែង​ទទួលយក​ប្រពន្ធ​ជា​ស្រី​បែបនេះហើយ អន្ទិត​ប្រុស​ក្មេង​យក​ចុះ បង់​តែ​ជំងឺ​ចិត្ត ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​អនុវត្តន៍​តាម​នីតិវិធី ៕S/​