ស្ត្រី​ម្នាក់​សម្រាលកូន​នៅ​មន្ទី​ពេទ្យ​បង្អែក​ធ្លាក់ឈាម​រហូត​ស្លាប់​

303

​(​កំពង់ស្ពឺ​)៖​ស្ត្រី​ម្នាក់​បាន​ស្លាប់​ខណៈ​ដែ​សម្រាលកូន​ហើយ​ឈាម​ហូរ​មិន​ឈប់​នៅក្នុង​មន្ទីរពេទ្យបង្អែក​ត្រពាំង​ក្រឡឹង​ឃុំ​គី​រី​វ័​ន្ត​ស្រុក​ភ្នំស្រួច​ក៏​បញ្ជូនទៅ​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៧​។​

ស្ត្រី​ម្នាក់​មានឈ្មោះ​កៅ​ស៊ី​ផាត​អាយុ​៥០​ឆ្នាំ​រស់​ភូមិ​អ​ន្ទា​ប់​ឃុំ​មហា​សាំង​ស្រុក​ភ្នំស្រួច​ត្រូវជា​បង​ស្ត្រី​រង​បាន​និយាយថា​ស្ត្រី​ដែល​ស្លាប់​ដោយសារ​សម្រាលកូន​ហើយ​ធ្លាក់ឈាម​មិន​ឈប់​នេះ​មានឈ្មោះ​ហេង​ស៊ីណា​អាយុ​៣៨​ឆ្នាំ​រស់ក្នុង​ភូមិ​ឃុំ​ជាមួយ​បានមក​សម្រាលកូន​នៅក្នុង​មន្ទីរពេទ្យបង្អែក​ត្រពាំង​ក្រឡឹង​តាំងពីរ​ល្ងាច​ថ្ងៃទី​២៧​ខែតុលា​ឆ្នាំ​២០១៧​។​

​ប្រភព​បាន​បន្តថា​រហូត​ដល់​ម៉ោង​១១​យប់​ថ្ងៃទី​២៧​ស្ត្រី​រងគ្រោះ​បាន​សម្រាលកូន​ប៉ុន្តែ​ស្ត្រី​រងគ្រោះ​ធ្លាក់ឈាម​រហូត​ចង​ស្សោះ​ខ្លួន​ទើប​ក្រុម​គ្រួរ​ពេទ្យ​បញ្ជូន​ស្ត្រី​រងគ្រោះ​ទៅ​សង្គ្រោះ​ឯ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​ទាំងយប់​។​រហូតដល់​ម៉ោង​៧​ព្រឹក​ថ្ងៃទី​២៨​ខែតុលា​ឆ្នាំ​២០១៧​ត្រូវ​ក្រុមគ្រូពេទ្យ​ខេត្ត​ចាប់ផ្តើម​វះកាត់​ស្រាប់តែ​ស្ត្រី​រងគ្រោះ​ស្លាប់​តែម្តង​។​

ប្តី​ស្ត្រី​រងគ្រោះ​មានឈ្មោះ​សាយ​ដា​លី​អាយុ​៣៩​ឆ្នាំ​គាត់​និយាយថា​ប្រព​ន្ឋ​របស់គាត់​ក្រោយពី​សម្រាល​ហើយ​ធ្លាក់ឈាម​មិន​ឈប់​សោះ​ហើយ​គាត់​សូមឱ្យ​ខាង​ទេ​ព្យ​បង្អែក​ត្រពាំង​ក្រឡឹង​បញ្ជូន​ប្រព​ន្ឋ​គាត់​យក​សង្គ្រោះ​នៅឯ​មន្ទីរពេទ្យ​ខេត្ត​ព្រោះ​គាត់​ធ្លាក់ឈាម​ខ្លាំងពេក​ទើប​គាត់​ភ័យ​តក់ស្លុត​យ៉ាងខ្លាំង​។​

​លោក​សាយ​ដា​លី​បាន​បន្តថា​គាត់​មានកូន​រហូតដល់​ទៅ​ប្រាំ​បីនាក់​ទៅហើយ​តែ​ទីបំផុត​ប្រព​ន្ឋ​គាត់​ស្លាប់ចោល​កូនតូចៗ​។​”​គាត់​មានការ​ងឿង​ឆ្ល​ល់​ចំពោះ​ក្រុម​គ្រូរ​ពេទ្យ​នៅ​មន្ទីរពេទ្យបង្អែក​ត្រពាំង​ក្រឡឹង​ឃើញ​អ្នកជំងឺ​ធ្លាក់ឈាម​សឹង​ខ្សោះ​ខ្លួន​ទៅហើយ​ម្តេច​មិន​បញ្ជូន​ប្រព​ន្ឋ​គាត់​ទៅ​មន្ទីរពេទ្យ​ខេត្តកំពង់ស្ពឺ​ដើម្បី​ជួយសង្គ្រោះ​រង់ចាំ​ទាល់តែ​អ្នកជំងឺ​សង្គ្រោះ​លែង​បាន​ទើប​បញ្ជូនទៅ​?”​។​

ករណី​ស្ត្រី​រងគ្រោះ​សម្រាលកូន​ហើយ​ធ្លាក់ឈាម​មិន​ឈប់​រហូត​ស្លាប់​នេះ​អ្នកយកព័ត៌មាន​ប្រចាំខេត្ត​កំពង់ស្ពឺ​បាន​ទូរស័ព្ទ​លោក​ប៉ុក​សុគ​ន្ឋា​រ័ត្ន​ប្រធានការិយាល័យ​ប្រ​ត្តិ​ប​ត្រ​ត្រពាំង​ក្រឡឹង​ស្រុក​ភ្នំស្រួច​ដើម្បី​សុំ​ការបំភ្លឺ​អំពី​រឿង​ដែល​ស្ត្រី​រងគ្រោះ​បាន​ទៅ​សម្រាលកូន​ហើយ​ធ្លាក់ឈាម​រហូត​ស្លាប់​ពេល​បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ប​ង្អឺ​ក​ខេត្តកំពង់ស្ពឺ​។​លោក​បាន​និយាយថា​ក្រុម​គ្រូរ​ពេទ្យ​បាន​ជួយសង្គ្រោះ​ដែរ​។​ប៉ុន្តែ​នៅតែ​ជួយ​មិនបាន​ទើប​បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ​ទាំងយប់​។​

​ចំណែក​ក្រុម​គ្រូរ​ពេទ្យ​បង្អែក​ខេត្ត​បាន​និយាយថា​ពួកគាត់​បាន​ជួយសង្គ្រោះ​ស្ត្រី​រងគ្រោះ​ដែរ​។​ប៉ុន្តែ​ជង​រងគ្រោះ​មាន​អាការ​ធ្ងន់ធ្ងរ​ពេក​ទើប​ពេទ្យ​មិនអាច​ជួយ​គាត់​បាន​។​លោក​ឱ​វណ្ណ​ថេ​ន​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ស្ពឺ​បាន​និយាយថា​គាត់​បានឱ្យ​ក្រុម​គ្រូរ​ពេទ្យ​សឹ​ក្សា​រ​អំពី​ជំងឺ​និង​ដើម្បី​រក​ពីរ​មូលហេតុ​។​

លោក​បាន​បន្តថា​ស្ត្រី​ដែល​សម្រាលកូន​លើក​ទី​ប្រាំ​បីនាក់​ឡើងទៅ​ក្រុម​គ្រូរ​ពេទ្យ​ត្រូវតែ​ប្រុងប្រយ័ត្ន​ពីព្រោះថា​អាចមាន​គ្រោះថ្នាក់​ដល់​ម្តាយ​៕S/​ដោយ​៖​សុខ​សុខ​ភ័​ណ្ឌ​

​ស្ត្រី​ម្នាក់​សម្រាលកូន​នៅ​មន្ទី​ពេទ្យ​បង្អែក​ធ្លាក់ឈាម​រហូត​ស្លាប់​