ស្ត្រី​ម្នាក់​សម្រាល​បានកូន​ភ្លោះ​ដល់​ទៅ ៦ នាក់​ក្នុងពេល​៩ នាទី

206
ចែករម្លែក
  • 31
    Shares

ស្ត្រី​ម្នា​ក់នៅ​ទីក្រុង​ហូ​ស្តុ​ន (Houston) សហរដ្ឋអាមេរិក បាន​សម្រាល​បានកូន​ភ្លោះ រហូតដល់ ៦ នាក់ (sextuplet) ស្ទើរ​មិនគួរ​ឱ្យ​ជឿ ផ្អើល​ពេញ​ពិភពលោក​។
​ ​
​ពេលនេះ ស្ត្រី​ដែលមាន​ឈ្មោះ សេល​ម៉ា ឈា​កា (Thelma Chiaka)​កំពុង​ត្រូវការ​សម្រាក ឱ្យបាន​ច្រើន​ដោយសារ​ការបាត់បង់​ឈាម​ច្រើន និង​ទ្រុឌទ្រោម​កម្លាំង​បន្ទាប់ពី​សម្រាល កូន​រហូតដល់​ទៅ ៦ នាក់​ក្នុង​រយៈពេល​ត្រឹមតែ ៩ នាទី​។
​ ​
ស្ត្រី​ខាងលើនេះ​សម្រាល​បានកូន​ប្រុស ៤ នាក់ និង​កូនស្រី ២ នាក់​នៅ​ចន្លោះ​ម៉ោង ៤ និង ៥០ នាទី ទៅ​ម៉ោង ៤ និង ៥៩ នាទី​រំលងអធ្រាត្រ​ឈានចូល​ព្រឹក​ថ្ងៃអាទិត្យ ទី​១៧ ខែមីនា នៅ​មន្ទីរពេទ្យ Woman’s Hospital of Texas​។​
​ ​
​កូន​នីមួយៗ​មាន​ទម្ងន់​ចន្លោះ​ពី ០,៨០ គីឡូក្រាម​ទៅ ១,៣ គីឡូក្រាម​។ កូនស្រី​ភ្លោះ​ទាំង ពីរ​មានឈ្មោះ​ហើយ​គឺ ហ្ស៊ី​ណា (Zina) និង ហ្ស៊ូ​រៀល (Zuriel) ប៉ុន្តែ​កូនប្រុសៗ​មិនទាន់ មានឈ្មោះ​ទេ​។ មន្ទីរពេទ្យ​និយាយថា ពេលនេះ​កូនភ្លោះ​ទាំងនេះ​កំពុងស្ថិត ក្នុងស្ថានភាព​នឹងន ហើយនឹង​បន្ត​ទទួល​ការថែទាំ​ពិសេស​។
​ ​
សូមបញ្ជាក់ថា ការ​សម្រាល​បានកូន​ភ្លោះ ៦ នាក់​គឺជា​រឿង​គួរឱ្យភ្ញាក់ផ្អើល​ណាស់ ពីព្រោះ​ក្នុងចំណោម ៤,៧ ពាន់​លាន​កំណើត​ទារក មានតែ​មួយ​ករណី​ប៉ុណ្ណោះ​៕ ប្រែ​សម្រួលៈ ខុម