ស្ត្រី​ម្នាក់​សុំឱ្យ​វេជ្ជបណ្ឌិត​ជួយ​នាំ​សុដន់​ធម្មជាតិ​របស់​នាង​ត្រឡប់មកវិញ បន្ទាប់ពី​សុដន់​ពង្រីក​ប្រែជា​រឹង​ដូច​ដុំថ្ម​

455
ចែករម្លែក
  • 2
    Shares

​គ្រូទាយ​ម្នាក់​ដែលមាន​សុដន់​ខូច​ទ្រង់ទ្រាយ​រឹង​ដូច​ដុំថ្ម​បន្ទាប់ពី​ជួប​ផលវិបាក​ជាមួយ​ការពង្រីក​ដោះ​របស់​នាង សង្ឃឹមថា គ្រូពេទ្យ​វះកាត់​នឹង​អាចជួយ​នាង​ឱ្យបាន​ដើមទ្រូង​ធម្មជាត​ត្រឡប់មកវិញ​។​

​នៅក្នុង​ឈុត​វីដេអូ​ឃ្លី​ប​មួយ​កាលពី​ថ្ងៃ​ពុធ​ទី​១៦​មករា​នៃ​កម្មវិធី Botched របស់​ទូរទស្សន៍ E! នាង ដា​នៀល (Danielle) បាន​លាតត្រដាង​ពី​របៀប​ដែល​នាង​ទទួលរង​នូវ​ការឈឺចាប់​ពីរដង​ពី​ការ​កន្ត្រាក់​តឹង​ណែន​លើ​ដើមទ្រូង​។ អាកា​រៈ​នេះ​បណ្តាលឱ្យ​ដោះ​ពង្រីក​របស់​នាង​ក្លាយជា​រឹង​ដូច​ដុំថ្ម​និង​ខូច​ទ្រង់ទ្រាយ ដែល​ធ្វើឱ្យ​ជីវិត​របស់​ដា​នៀល​កាន់តែ​លំបាក​និង​ឈឺចាប់​។​

​នាង​បាន​ទទួលស្គាល់ថា “​ការ​ដែលមាន​សុដន់​ពង្រីក​ជិត​ដល់​ក្លៀក​របស់​អ្នក​និង​រង​ការ​កន្ត្រាក់​កៀប​តឹង​ណែន​ដោយ​ជាលិកា​កន្សោម​សុដន់ គឺជា​បទពិសោធន៍​ពិបាក​ក្នុង​ខ្លួន​បំផុត​”​។​

​នៅពេលដែល​ដា​នៀល​វះកាត់​ពង្រីក​សុដន់​លើកដំបូង នាង​ពិតជា​រំភើប​យ៉ាងខ្លាំង​ជាមួយនឹង​លទ្ធផល​សុដន់​ធំ​របស់​នាង​។​

​នាង​បាន​រំលឹក​ឡើងវិញ​ថា “​ការវះកាត់​ពង្រីក​សុដន់​ដំបូង​គឺ​ល្អឥតខ្ចោះ​។ ដោះ​ទាំង​គូ​នោះ​គឺជា​ទំហំ​សមស្រប​ត្រឹមត្រូវ​។ ខ្ញុំ​មិនអាច​សុំ​អ្វីដែល​ល្អ​លើសពីនេះ​បានទេ​។ ប៉ុន្តែ​ជា​អកុសល ក្នុង​រយៈពេល​តែមួយ​ឆ្នាំ​ប៉ុណ្ណោះ សុដន់​ពង្រីក​នោះ​ចាប់ផ្តើម​កន្ត្រាក់​កៀប​រឹង​តែម្តង​”៕ ដោយ៖ កញ្ញាដាលីស

នាង​ដា​នៀល​សង្ឃឹមថា​វេជ្ជបណ្ឌិត​នឹង​អាចជួយ​នាំ​សុដន់​ធម្មជាតិ​របស់​នាង​ត្រឡប់មកវិញ