ស្ត្រី​ម្នាក់​ស្លាប់​និង​១៤​នាក់​រងរបួស​ដោយសា​រ​ផ្ទុះ​ខ្ទះ​ចៀន​នៅ​ពិធីបុណ្យ​ដុត​នំ​នៅ​អាល្លឺម៉ង់​

159
ចែករម្លែក

​ស្ត្រី​ម្នាក់​បាន​ស្លាប់​ដោយសារ​ឆេះ​រលាក​ខ្លាំង​និង​មនុស្ស​១៤​នាក់​រងរបួស​ដោយសា​រ​ផ្ទុះ​ខ្ទះ​ចៀន​នៅក្នុង​ពិធីបុណ្យ​ដុត​នំ​ភូមិ​មួយ​នៅ​ប្រទេស​អាល្លឺម៉ង់ ។​

​មនុស្ស​៥ នាក់​បាន​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​ដល់​អាយុជីវិត ដោយ​មនុស្ស​៤ នាក់​បាន​ឆេះរ​រលាក​ខ្លាំង​និង​ម្នាក់​ទៀត​ទទួលរង​ការ​គាំងបេះដូង អំឡុង​ពេល​ផ្ទុះ​នេះ​​នៅ​ពិធីបុណ្យ​នៅ​ទីក្រុង Freudenberg ។​

​ពួក​អ្នក​ឃើញ​ហេតុការណ៍​បាន​និយាយថា​ក្រុម​ជនរងគ្រោះ​ទាំង​នោះ​បាន​កំពុង​រត់​ជុំវិញ​ភ្លើង​ចន្លុះ នៅ​ឯ​ពិធី​បុណ្យ​Backesfest​នៅ​ភូមិ​នេះ ភាគ​ខាងលិច​នៃ ប្រទេស​អាល្លឺម៉ង់ ​នៅ​ពេល​ហេតុការណ៍​នេះ បាន​កើតឡើង​។​

​ទីភ្នាក់ងារ​ព័ត៌មាន​អាល្លឺម៉ង់​dpa​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា​ជនរងគ្រោះ​ទាំងនោះ​គឺ​មាន​អាយុ​ចាប់ពី​អាយុ ៣១ ឆ្នាំ​ដល់ ៧៥ ឆ្នាំ​។​

​ប៉ូលិស​បាន​និយាយថា ប្រេង​នៅក្នុង​ខ្ទះ​ចៀន​ដ៏​ធំ​នោះ ទំនង​ជា​បង្ក​ការផ្ទុះ​ដ៏​ខ្លាំង​នេះ កាលពី​ថ្ងៃអាទិត្យ ដែល​មាន​មនុស្ស​ប្រហែល ១០០ នាក់​ចូលរួម​ក្នុង​ពិធី​នេះ​។​នេះ​បើ​យោង​​តាម​ទីភ្នាក់ងារ​ព័ត៌មាន​អាល្លឺម៉ង់​dpa​។​

​ការផ្ទុះ​នេះ​អាច​បណ្តាលមកពី​ដំណក់​ទឹកភ្លៀង​ធ្លាក់​ចូល​ទៅ​ក្នុង​ប្រេង​ក្តៅ ប៉ុន្តែ​ក្រុម​អ្នក​ស៊ើបអង្កេត​បាន​និយាយថា​វា​នឹង​ត្រូវការ​ច្រើន​ថ្ងៃ​ដើម្បី​ស៊ើបអង្កេត​ពេញលេញ​អំពី​អ្វី​ដែល​​បាន​កើតឡើង​នេះ​។​

​ប៉ុន្តែ លោក​Nicole Reschke អភិបាលក្រុង Freudenberg បាន​ប្រាប់​កាសែត Bild ថា “​ហេតុការណ៍​នេះ ជា​ឧបទ្ទវហេតុ​”៕​ដោយៈ​៖​សុខា​/sn

ប៉ូលិស​បាន​និយាយថា ប្រេង​នៅក្នុង​ខ្ទះ​ចៀន​ដ៏​ធំ​នោះ ទំនង​ជា​បង្ក​ការផ្ទុះ​ដ៏​ខ្លាំង​នេះ កាលពី​ថ្ងៃអាទិត្យ

#