ស្ត្រី​ម្នាក់​អង្គុយ​លើផ្លូវ​ដែក​ត្រូវ​រថភ្លើង​កិន​ដាច់​ក្បាល​ស្លាប់​នៅ​ខណ្ឌ​សែន​សុខ​

895
ចែករម្លែក

ដោយ : ចាន់តូ / ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ពិបាកចិត្ត​ពេក បន្ទាប់ពី​កូនប្រុស​លង់ទឹក​ស្លាប់ ផឹកស្រា​លុះ​ស្រវឹង​ទៅ​អង្គុយលេង​លើផ្លូវ​ដែក ត្រូវបាន​រថភ្លើង​VIP​ដឹក​ភ្ញៀវ​បរទេស បើក​មក​កិន​ដាច់​ក្បាល​ពី​ដងខ្លួន​អូស​ជាង​១០០​ម៉ែត្រ ស្លាប់​ភ្លាមៗ​នៅ​កន្លែង កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ​២០១៨ ស្ថិតនៅលើ​ផ្លូវដែក​ក្នុងភូមិ​ដី​ថ្មី សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ជាប់​ព្រំប្រទល់​ជាមួយ ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​ជនរងគ្រោះ​ឈ្មោះ ហ៊ុន ណាវី អាយុ​៤៨​ឆ្នាំ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​២៥១ ក្រុម​១៤ ភូមិ​ប៉​ប្រ៉​កជើង សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ​សែន​ជ័យ ។​

​តាម​ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ មានកូន​ប្រុស​ម្នាក់​ទើបតែ​ស្លាប់​ដោយសារ​លង់ទឹក ហើយ​ត្រូវ​ធ្វើបុណ្យ​គម្រប់​៧​ថ្ងៃ​នៅ​ថ្ងៃស្អែក​នេះហើយ ។ ប្រភព​បន្តទៀតថា ក្រោយពី​កូន​ស្លាប់ ជនរងគ្រោះ​ចេះតែ ស្រ​ង៉ូ​ត​ស្រ​ង៉ា​ត់ អារម្មណ៍​ភាំងៗ មិនសូវ​និយាយស្តី ខ្វាយខ្វល់​អារម្មណ៍​គឹ​ត​តែ​ពី​កូន រហូតមកដល់​រសៀល​ថ្ងៃនេះ សង្ស័យ​ដោយសារ​ភាព​ទុក្ខសោក សៅ​សង​ក្នុង​ចិត្ត​ពេក គេ​ឃើញ​ជនរងគ្រោះ​ផឹកស្រា លុះ​ស្រវឹង​ទៅ​អង្គុយ​លើផ្លូវ​ដែក ដោយ​ភ្លេចខ្លួន ម្យ៉ាង​ជនរងគ្រោះ កំពុងតែ​ភាំងៗ​ស្មារតី​ស្រាប់​ផង ត្រូវបាន​រថភ្លើង ខ្សែ​VIP ដឹក​អ្នកដំណើរ ជនបរទេស តម្រូវ​ចូល​ព្រលានយន្តហោះ​ពោធិចិនតុង ដែល​បើក​ពី​កើ​តទៅ​លិច កិន​ដាច់​ក្បាល​ស្លាប់​ភ្លាមៗ​គួរ​ឲ្យ​រន្ធត់​ហើយ​អូស​សាកសព​ប្រមាណ​ជាង​១០០​ម៉ែត្រ ទើប​រថភ្លើង​ឈប់​ស្ងៀម ។​

​ក្រោយ​កើតហេតុ​ករណី​ខាងលើ ត្រូវបាន​សមត្ថកិច្ច​ទាំង​២​ខណ្ឌ​ដែល​ជាប់​ព្រំប្រទល់​គ្នា​ចុះទៅ សហការ​រួមគ្នា ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕​B