ស្ត្រី​ម្នាក់​​ខ្យល់គរ​ស្លាប់​លើ​រ៉ឺម៉ក​កង់​បី​នៅ​ខណ្ឌ​សែន​សុខ​

1143
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​ស្ត្រី​ក្រីក្រ​ប្រកបមុខរបរ​ដើរ​រើស​អេតចាយ​បាន​ខ្យល់គរ​ស្លាប់​នៅលើ​រ៉ឺម៉ក​កង់​បី​ចោល​កូន​។​ទុក្ខ​អកុសល​នោះបាន​កើតឡើង​នៅ​ជិត​មណ្ឌល ឱកាស​ខ្ញុំ ស្ថិតក្នុង ភូមិ សែន​សុខ​៦ សង្កាត់ ឃ្មួញ ខណ្ឌ សែន​សុខ​កាលពី​វេលា​ម៉ោង ៩​យប់​ថ្ងៃទី​២ មិថុនា ឆ្នាំ​២០១៨ ។​

​ស្ត្រី​ដែល​ខ្យល់គរ​ស្លាប់បាត់​បង់ជីវិត​មានឈ្មោះ​ចាន់ថន​ភេទ​ស្រី​អាយុ​៦០​ឆ្នាំ​មុខរបរ​ដើរ​រើស​អេតចាយ​ជា​ស្ត្រី​មេម៉ាយ​។​អត់​មាន​ទីលំនៅ​ស្នាក់នៅ​នោះទេ​(​ស្នាក់​នៅលើ​រ៉ឺម៉ក់​ម៉ូតូ​កង់​បី​របស់​កូន​ដែល​ជាប់ពន្ធនាគា​ព្រៃ​ស​) ។ មាន​ស្រុកកំណើត នៅ​ខេត្តស្វាយរៀង​។​

​មានកូន​២​នាក់​កូន​ទី​១​មានឈ្មោះ​ម៉ាត់​លី​ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ​មុខរបរ​រត់​កង់​បី​(​ពោះម៉ាយ​ប្រពន្ធ​រត់ចោល​)​សព្វថ្ងៃ​ជាប់ពន្ធនាគា​ព្រៃ​ស​(​ដោយ​ទិញ​ចំ​ម៉ូតូ​ចោរ​)​។​កូន​ទី​២​មានឈ្មោះ ម៉ាត់ លោះ អាយុ​២៩​ឆ្នាំ នៅ​លីវ ស្នាក់នៅ​ចល័ត មុខរបរ​ដើរ​រើស​អេតចាយ​។​

​តាម​សម្តី​ប្អូនថ្លៃ​របស់​ជនរងគ្រោះ​បាន​ប្រាប់​ឱ្យដឹងថា​ជា​រៀងរាល់ថ្ងៃ​ជនរងគ្រោះ​(​សព​)​តែងតែ​ដេក​នៅលើ​កង់​បី​ជាប្រចាំ​។​គាត់​ដូចជា​មាន​ជំងឺរបេង​ក្អក​រាល់ថ្ងៃ​។​ដោយ​ភាពក្រីក្រ​មិនមាន​លុយ​ទៅ​ពេទ្យ​ចេះតែ​ទ្រាំ​រហូតដល់​ថ្ងៃ​ស្លាប់​នេះ​តែម្តង​។

ស្រាប់តែ​នៅ​វា​លា​ម៉ោង​៩​យប់​ថ្ងៃទី​២​ខែមិថុនា​ឆ្នាំ​២០១៨​មិន​ឭ​សូរ​ជនរងគ្រោះ​ក្អក​រូបគាត់​សង្ស័យ​ក៏​ចេញមក​មើល​ហើយ​ដាស់​ជនរងគ្រោះ​មិន​ងើប​ទើប​ដឹងថា​ស្លាប់​បាត់ទៅហើយ​។​ក៏​ផ្តល់ព័ត៌មាន​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ចុះមក​កន្លែងកើតហេតុ​និង​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ឲ្យ​មក​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​និង​បញ្ជាក់ថា​ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសា​ខ្យល់គរ​ពិត​ប្រក​ដ​មែន​និង​បានប្រគល់​សព​ឱ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ពៃ​ណី​នៅ​វត្ត​សែន​សុខ​៕S/

​ស្ត្រី​ម្នាក់​ខ្យល់គរ​ស្លាប់​លើ​រ៉ឺម៉ក​កង់​បី​នៅ​ខណ្ឌ​សែន​សុខ​