ស្ត្រី​ម្នាក់ លោត​ពីលើ​ស្ពាន​ស្ទឹង​កំរៀង បណ្តាល​ឳ្យ​ស្លាប់​

1127
ចែករម្លែក

​បាត់ដំបងៈ​ស្ត្រី​ម្នាក់ អាចមាន​វិបត្តិ​ក្នុង​គ្រួសារ ដោះស្រាយ​មិនបាន បាន​សម្រេចចិត្ត​ធ្វើអត្តឃាត​ដោយ​ការ​លោត​ពីលើ​ស្ពាន​កំរៀង បណ្ដាលឱ្យ​ស្លាប់ កាលពី​ម៉ោង ៨:៥៧ ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្វាយ​វែង ឃុំ​កំរៀង ស្រុក​កំរៀង ខេត្តបាត់ដំបង​។​

លោក​មុយ សា​លិ​ត មេបញ្ជាការ​អាវុធហត្ថ​មូលដ្ឋាន​ស្រុក​កំរៀង បាន​ឳ្យ​ដឹងថា អត្តឃាត​ជន នៅ​មិនទាន់មាន​អ្នកណា​ស្គាល់​អត្តសញ្ញាណ​ទេ ភេទ​ស្រី អាយុ​ប្រហែល​ជាង ៣០ ឆ្នាំ ។ រហូតមកដល់​ល្ងាច​ថ្ងៃ​ដដែល នៅ​មិនទាន់​ដឹង​ពី​មូលហេតុ​នៅឡើយ​អាចជា​អ្នក​មកពី​ឆ្ងាយ​។​

ករណីនេះ សមត្ថកិច្ច​ជំនាញ កំពុងតែ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ និង​មូលហេតុ​ឳ្យ​បានច្បាស់លាស់​។ បច្ចុប្បន្ន សាកសព​របស់​អត្តឃាត​ជន ត្រូវ​នគរបាល​ស្រុក​កំរៀង កំពុង​ស្វែងរក​សាច់ញាតិ ដើម្បី​ប្រគល់​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕​ដោយៈ​គ្រញូង​/V

​រូប​ថ​តៈ ​សព​អត្តឃាត​ជន​