ស្ត្រី​រុស្ស៊ី​សារភាព​ទោស​ពីបទ​លួច​ធ្វើ​ចារកម្ម​នៅ​ទឹកដី​អាមេរិក​

441
ចែករម្លែក

​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​ធ្វើជា​ភ្នាក់ងារ​ចារកម្ម​របស់​រុស្ស៊ី​ដើម្បី​ជ្រៀតចូល​ក្រុម​អ្នកគាំទ្រ​កាំភ្លើង​ដ៏​មាន​ឥទ្ធិពល​និង​ដាក់​ឥទ្ធិពល​មកលើ​នយោបាយ​សហរដ្ឋអាមេរិក​ឆ្ពោះទៅរក​ក្រុង​ម៉ូស្គូ បាន​សារភាពថា​មាន​ពិរុទ្ធភាព​ចំពោះ​ការឃុបឃិត​មួយ​ករណី​នៅក្នុង​តុលាការ​សហព័ន្ធ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៣​ធ្នូ​នៅក្នុង​កិច្ចព្រមព្រៀង​ជាមួយ​រដ្ឋអាជ្ញា ដែល​អាច​ផ្តល់ឱ្យ​ពួកគេ​នូវ​ការយល់ដឹង​ទូលំទូលាយ​អំពី​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​នយោបាយ​របស់​អាមេរិក​។​

​នាង​ម៉ា​រី​យ៉ា ប៊ូ​ទីណា (Maria Butina) អតីត​និស្សិត​បញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​អាមេរិក​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ដែល​បាន​តស៊ូ​មតិ​ជា​សាធារណៈ​ដើម្បី​ការពារ​សិទ្ធិ​ប្រើ​កាំភ្លើង បាន​សារភាព​កំហុស​នៅឯ​សវនាការ​មួយ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ចំពោះមុខ​ចៅក្រម​អាមេរិក លោក តាន់​យ៉ា ឈូ​ត​ខាន់ (Tanya Chutkan)​។​

​នាង​ក៏បាន​យល់ព្រម​សហការ​ជាមួយ​រដ្ឋអាជ្ញា​ផងដែរ​។​

​នាង​ប៊ូ​ទីណា​ត្រូវបាន​ចោទប្រកាន់​ដោយ​រដ្ឋអាជ្ញា​កាលពី​ខែកក្កដា​ពីបទ​ដើរតួ​ជា​ភ្នាក់ងារ​របស់​រដ្ឋាភិបាល​រុស្ស៊ី​និង​ឃុបឃិត​ធ្វើ​សកម្មភាព​ជំនួស​ឱ្យ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​។​

​ពីមុនមក នាង​មិនបាន​សារភាព​ទោស​ទេ មុនពេល​ផ្លាស់ប្តូរ​ចិត្ត​របស់​នាង​នៅក្នុង​សវនាការ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​៕ ដោយ៖ កញ្ញាដាលីស

នាង​ម៉ា​រី​យ៉ា ប៊ូ​ទីណា


#