ស្ត្រី​វៀតណាម​ម្នាក់​ត្រូវបាន​តុលាការ​សិង្ហ​បុរី បង្គាប់​ឱ្យ​បង់ប្រាក់​ពិន័យ​ដ៏​ច្រើន​ចំពោះ​ការយក​ពង​ក្រួច​ចូល ដោយ​ខុសច្បាប់​

799
ចែករម្លែក

តុលាការសិង្ហបុរីបានពិន័យស្ត្រីជនជាតិវៀតណាមម្នាក់ចំនួន៦.០០០ដុល្លារសិង្ហបុរី(៤.៣៥៨ដុល្លារអាមេរិក )កាលពីថ្ងៃចន្ទទី២៩តុលាពីបទនាំយកពងសត្វក្រួចករកូនចំនួន៣៣០ពងចូលប្រទេសនេះដោយខុសច្បាប់។

ស្ត្រីវៀតណាមឈ្នោះ​ Tran Thi Bao Trang អាយុ២៩ឆ្នាំនេះ ត្រូវបានចាប់ឃុំខ្លួននៅអាកាសយានដ្ឋានChangi កាលពីថ្ងៃទី១៧ខែតុលា បន្ទាប់ពីក្រុមមន្រ្តីអន្តោប្រវេសន៍និងក្រុមមន្រ្តីត្រួតពិនិត្យច្រកចេញចូលបានរកឃើញពងសត្វក្រួចទាំងនេះដាក់ក្នុងកាបូកធ្វើដំណើររបស់គាត់។ នេះ​បើយោងតាមសារព័ត៌មាន Strait Times ។

តុលាការនេះ បានរកឃើញទោសកំហុសរបស់ស្ត្រីវៀតណាមនេះ ពីបទរំលោភលើច្បាប់គ្រប់គ្រងអាហារសាច់និងត្រីដោយនាំយកពងសត្វក្រួចពីប្រភពដែលមិនមានការយល់ព្រមជាមុន។

តាមច្បាប់សិង្ហបុរី ​ ទោសនេះ អាចត្រូវបានពិន័យរហូតដល់៥០.០០០ដុល្លារសិង្ហបុរីនិងជាប់គុករហូតដល់២ឆ្នាំ៕ដោយ៖សុខា/sn