ស្ត្រី​វ័យក្មេង​មិន​ចង់​ឲ្យ​សុដន់​យៀ​ធ្លាក់​គួរ​ធ្វើយ៉ាងណា​?

364
ចែករម្លែក

ស្ត្រី​ជាច្រើន​តែង​បារម្ភ​ថា ពួកគេ​នឹង​បាត់បង់​ភាពជា​យុវវ័យ​របស់ខ្លួន​ជាពិសេស​ភាព​យៀ​ធ្លាក់​របស់​សុដន់​តែម្តង​។​យ៉ាងណា មិញ ការហាត់​ប្រាណ ការថែរក្សា​ស្បែក និង​ញ៉ាំ​អាហារ​ត្រឹមត្រូវ​អាច​បង្កា​រឿងនេះ​កុំ​ឲ្យ​កើត ឡើង​លឿន​បាន​។​

​ហាត់ប្រាណ​
​ការហាត់​ប្រាណ​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍ល្អ គ្រប់គ្រង​ទម្ងន់ និង​ទំហំ​ចង្កេះ​ទេ តែ​វា​ក៏ ជួយ​បង្កើន​ភាព​ពឺ​ង​របស់​សុដន់​ផងដែរ​។ អ្នក​អាច​ហាត់ប្រាណ​តាមរបៀប​អេ​រ៉ូ​ប៊ិក​ដូចជា​ការរត់ យឺតៗ ការដើរ ឬ​ហែល​ទឹក​។ ចូរ​ធ្វើបែបនេះ ៧៥ ទៅ ១៥០​នាទី ក្នុង​មួយ​សប្តាហ៍​។ យ៉ាងណាមិញ អ្នក​ក៏​ត្រូវតែ​ពាក់អាវ​ទ្រនាប់​សម្រាប់​ការហាត់​ប្រាណ​ដែរ​។

​តិច​និ​ច​ថែរក្សា​សុដន់
​រាល់​ការ​បែកញើស និង​ភាព​គគ្រិច​អាច​នឹង​ប្រមូលផ្តុំ​នៅ​ជុំវិញ​សុដន់​ដូច្នេះ​អ្នក​គួរតែ​ធ្វើយ៉ាងណា ឧស្សាហ៍​លាង​សម្អាត តាមរយៈ​ការ​ងូតទឹក ឬ​សម្អាត​វា​ភ្លាមៗ​ជាមួយនឹង​កន្សែង​ក្តៅ​ឧណ្ហ​។ ការធ្វើ​បែបនេះ​ក៏​ជួយ​បង្ការ​មិន​ឲ្យ​កើតមុន​លើ​សុដន់​ផងដែរ​។

​ញ៉ាំ​ប្រូតេអ៊ីន​គ្រប់គ្រាន់​
រាងកាយ​ត្រូវការ​ប្រូតេអ៊ីន​ដើម្បី​ជួយ​ឲ្យ​របួស​ឆាប់​ជា ហើយ​ស្បែក ជាលិកា និង​សាច់ដុំ​ដែល​ខូច ខាត​ក៏​ត្រូវការ​វា​ដែរ​។ អាហារ​សម្បូរ​ជាតិ​ប្រូតេអ៊ីន​មានដូចជា សាច់ ទឹកដោះ គោ ត្រី ស៊ុត សណ្តែកសៀង​ជាដើម​។

​ញ៉ាំ​បន្លែ​និង​ផ្លែឈើ​ច្រើន​
​ទម្លាប់​របប​អាហារ​បែបនេះ​នឹង​ផ្តល់​ជា​វីតាមីន និង​ជាតិ​រ៉ែ​ច្រើន​ដល់​រាងកាយ​ដែល​វា​ជា​តម្រូវការ របស់​សុដន់​ដើម្បី​ជួយ​ឲ្យ​វា​មើលទៅ​នៅតែ​ក្មេង និង​មាន​សុខភាព​ល្អ​។

​កុំ​ខ្លា​ចការ​បំបៅ​ដោះ​កូន​
ករណី​មិន​បំបៅ​ដោះ​កូន​មិនមែន​អាច​បង្ការ​ភាព​យៀ​ធ្លាក់​របស់​សុដន់​ឡើយ​។ សុដន់​មនុស្ស​ស្រី នឹង​យៀ​ធ្លាក់​នៅពេល​សុដន់​នោះ​កាន់តែ​ធំ និង​ធ្ងន់​ក្នុងពេល​មាន​ផ្ទៃពោះ​។ ដូច្នេះ​វា​នឹងធ្វើ​ឲ្យ សរសៃ​ទ្រទ្រង់​សុដន់​យឺត និង​យៀ​បាន​។ ដូច្នេះ​បើសិនជា​អ្នក​មិន​បំបៅ​ដោះ​កូន​ទេ​ភាព​យៀ ធ្លាក់​របស់​សុដន់​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​ទៅទៀត​៕ ដោយៈ health.com.kh