ស្ត្រី​វ័យ​ចំណាស់​ម្នាក់​សំណូមពរ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជួយផ្តល់​កិច្ចការពារ​សន្តិសុខ​និង​សុវត្ថិភាព​

217
ចែករម្លែក
  • 17
    Shares

ដោយៈ​ស​រិ​ទ្ធ​/​ភ្នំពេញៈ​មេធាវី​តំណាង ស្ត្រី ឈ្មោះ លឹម ស៊ីណា អាយុ ៧៤​ឆ្នាំ ដាក់ ពាក្យ បណ្ដឹង ព្រហ្មទណ្ឌ ប្តឹង មនុស្ស​ប្រាំ​បីនាក់ និង គូកន ផ្សេងទៀត ចំនួន​បី​បទល្មើស គឺ បទ គំរាមកំហែង ដោយ មាន បញ្ជា​ឱ្យ បំពេញ លក្ខខណ្ឌ អ្វី មួយ បទ ចាប់ ឃុំឃាំង និង បង្ខាំង ដោយ ខុសច្បាប់ និង បទ ញុះញង់ ឱ្យ ប្រព្រឹត្ត បទ ឧក្រិដ្ឋ ជា អាទិ៍ ចូល ស្នងការដ្ឋាន​នគរបាល រាជធានី ភ្នំពេញ តាំងពី​ថ្ងៃទី​១​ខែកុម្ភៈ​ឆ្នាំ​២០១៩​មកម្ល៉េះ​តែ​មិនទាន់​ឃើញ​មន្ត្រី​ជំនាញ​ចុះមក​បើក​ការស៊ើបអង្កេត​នៅឡើយ​ទេ​។


​រហូតមកដល់​រសៀល​ថ្ងៃទី​២៨​ខែមីនា​នេះ​មនុស្ស​ទាំង​ប្រាំ​នាក់​នេះ​នៅតែ​ដឹកនាំ​មនុស្ស​មួយក្រុម​មក​ដាក់ គ្រែ បោះ តង់ បិទ ផ្លូវ ស្រែក គំរាមកំហែង នៅ ខាង មុខ ទ្វារ របង ផ្ទះ​ដើមបណ្តឹង ដែល មិន អាច ចេញចូល បាន ពិសេស​ធ្វើ​ឲ្យ ដើមបណ្តឹង​រស់នៅ​មាន​ការភិតភ័យ​ព្រោះ មាន ជំងឺ ប្រចាំ កាយ និង​វ័យ​ជរា ។​
​មេធាវី​តំណាង​ដើមបណ្តឹង​និង​ក្រុមគ្រួសារ​បាន​សំណូមពរ​លោ​កស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត​ករណីនេះ​ឲ្យ​បាន​ឆាប់​ដើម្បី​ចៀសវាង​កុំ​ឲ្យ​ដើមបណ្តឹង​ប្រឈម​ហានិភ័យ​ដល់​អាយុជីវិត​ដែល​អាច​កើតឡើង​ជាយថាហេតុ​និង​ជាការ​បង្ហាញ​ឲ្យ​ឃើញថា​សមត្ថកិច្ច​បាន​អនុវត្ត​ច្បាប់​ដើម្បី​ការពារ​ដល់​សណ្តាប់ធ្នាប់​សាធារណៈ​និង​សេចក្តីសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។​
​ ​គួរ​បញ្ជាក់ថា ក្រុមមនុស្ស​ដែល​មក​បោះតង់​នៅខាងមុខ​ផ្ទះ​របស់​ស្ត្រី​ចំណាស់​រូបនេះ​ពិសេស​ពេល​ស្ត្រីចំណាស់​ត្រូវ​ទៅ​មន្ទីរពេទ្យ​គេ​មិន​អនុញ្ញាត​ឲ្យ​ជិះ​រថយន្ត​ចេញ​ទេ​ដោយ​តម្រូវ​ឲ្យ​ដើរចេញ​ទើបបាន​។​
​យោង តាម ពាក្យ បណ្តឹង ព្រហ្មទណ្ឌ ដែល ទើប ទទួល បាន គឺ ដើម បណ្តឹង បាន ប្តឹង ឈ្មោះ លុយ សា​វី ឈ្មោះ រស់ សំណាង ឈ្មោះ ជិន ចាន់ ណា​រី ឈ្មោះ សី ស៊ីម ឈ្មោះ យូ សារិទ្ធ ឈ្មោះ រ៉ា​ន់ ខន ឈ្មោះ សយ សាន ឈ្មោះ មុយ ផាន ជា​អតីត​បុ​គ្ក​លិ​ក​កម្មករ​សហគ្រាស​ផលិត​អិដ្ឋ​ក្បឿង​នៃ​មន្ទីរ​រៀបចំ​ក្រុង​និង​សំណង់​រាជធានី​ភ្នំពេញ និង គូកន ផ្សេងទៀត ដែល បាន និង កំពុង ប្រព្រឹត្ត បទល្មើស កាលពី ខែ ធ្នូ ឆ្នាំ ២០១៨ រហូត ដល់ បច្ចុប្បន្ន នៅ ទីតាំង ដី ឡូត៍ ភូមិ ព្រែក តា​ឡុង ៣ សង្កាត់ ចាក់ អង្រែ ក្រោម ខណ្ឌ មានជ័យ រាជធានី ភ្នំពេញ និង ទាមទារ សំណង ជំងឺ ចិត្ត ចំនួន ១០​ម៉ឺន ដុល្លារ អាម៉េរិក ។
​ដើម បណ្តឹង រៀបរាប់ ថា កាលពី អំឡុង ឆ្នាំ ២០០៦ នាង ខ្ញុំ បាន ទិញ ដី ៣​កន្លែង ជាប់ ព្រំ គ្នា និង បាន បំពេញ នីតិវិធី សុំ ប័ណ្ណ កម្មសិទ្ធិ ចេញ ដោយ មន្ទីរ រៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី រាជធានី ភ្នំពេញ តាម ច្បាប់ រួចរាល់ ហើយ ។ ប៉ុន្តែ​ក្នុង ឆ្នាំ ២០១៥​ក្រុម​នេះ​បាន​ប្តឹង​នាង​ខ្ញុំ​ពី​បញ្ហា​ដី​នេះហើយ​ភាគី​ទាំងអស់​បាន​ចូលរួម​ដោះស្រាយ​ដោយ​សន្តិវិធី​តែ​មិនមាន​លទ្ធផល​ស្របគ្នា​ទើប​រដ្ឋបាល​រាជធានី​ភ្នំពេញ​បានចេញ​លិខិត​ចុះ​ថ្ងៃទី​១២​ខែមិថុនា​ឆ្នាំ​២០១៨​បញ្ជូនទៅ​រដ្ឋមន្ត្រីក្រសួង​រៀបចំ ដែនដី នគរូបនីយកម្ម និង សំណង់ ដើម្បី​ជំរាបជូន​ពី​លទ្ធផល​និង​ការដោះស្រាយ​ពិសេស​បញ្ជាក់ជូន​ថា​សំណុំ​រឿងនេះ​ជា​សម​ម​ត្ថ​កិច្ច​របស់​តុលាការ​។ ប៉ុន្តែ​ពួក​អ្នក​តវ៉ា​មិនបាន​ប្តឹងទៅ​តុលាការ​ទេ​បែរជា ចេញ​ធ្វើ​សកម្មភាព​ខុសច្បាប់​ទៅវិញ​។​
​ជាក់ស្តែង ក្នុង អំឡុង ខែ ធ្នូ ឆ្នាំ ២០១៨ មាន ជនបង្ក មួយ ក្រុម ធំ​ដែល ដឹកនាំ ដោយ ចុងចោទ ទាំង ៨​នាក់ មក អះអាង ថា ក្រុម ខ្លួន ជា អ្នក មាន ចំណែក នៃ ដី​នេះ ហើយ បាន ធ្វើ សកម្មភាព ដាក់ គ្រែ បោះ តង់ បិទ ផ្លូវ ស្រែក គំរាមកំហែង និង​បង្គាប់បញ្ជា​ឲ្យ​ប្រគល់​ប្រាក់​ឲ្យ​ពួកគេ​ចំនួន​មួយ​លាន​ដុល្លារ​អាម៉េរិក​ជា​ថ្នូរ​នឹង​ការបញ្ឈប់​ការរំខាន​និង​បំពាន​បន្តទៀត​ពិសេស នាង ខ្ញុំ មិន អាច ចេញចូល​ផ្ទះ​បាន និង​ធ្វើ​ឲ្យ​ការ រស់នៅ មានការ​ភិតភ័យ ទាំង មាន ជំងឺ ប្រចាំ កាយ ព្រោះ​មាន​វ័យ ជរា​ណាស់​ទៅហើយ ។
​ស្ត្រី ចំណាស់ ឈ្មោះ លឹម ស៊ីណា បន្ត ថា សកម្មភាព នេះ បាន ស្តែង អំពី អំពើ ល្មើស ច្បាប់ និង បង្ក នូវ ភាព ចលាចល បង្កើត ក្រុម បក្ខពួក ប្រមូល ផ្ដុំ បំប៉ោង សភាពការណ៍ ក្នុង សង្គម ប៉ះពាល់ ដល់ សិទ្ធិ សេរីភាព នាង ខ្ញុំ យ៉ាង ធ្ងន់ធ្ងរ ។ ដើម បណ្តឹង ស្នើ​ដល់​តុលាការ ឲ្យ​ចាត់ការ ជនល្មើស តាម ផ្លូវ ច្បាប់ ៕សរន