ស្ត្រី​សង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​ដោះ​ខ្សែរ ក ប្លា​ក​ទីន​ពី​ក្មេងស្រី​អាយុ​២​ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច​ប៉ុ​ស្តិ៍ស្ទឹងមានជ័យ​១​ឃាត់ខ្លួន​

612
ចែករម្លែក

​ដោយ : សាវ​រក្ស​/​ភ្នំពេញ ​៖ ​ស្ត្រី​ម្នាក់​ត្រូវបាន​ម្តាយ​ក្មេងស្រី​និង​ក្រុមអាជីវករ​ព្រួត​គ្នា​ចាប់​ក្របួច​ជាប់​ប្រគល់ឲ្យ​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ ​ក្រោយ​ពេលធ្វើ​សកម្មភាព​លួច​ដោះយក​ខ្សែ​រក​ប្លា​ក​ទីន​ពី​ក្មេងស្រី​អាយុ​២​ឆ្នាំ​ដែល​ម្តាយ​នាំមក​ទិញ​សម្ភា​រះ​ក្នុង​ផ្សារ​ស្ទឹងមានជ័យ​ចាស់ ​កាលពី​ថ្ងៃទី​១៦ ​ខែតុលា​ឆ្នាំ​២០១៨ នៅ​ផ្លូវ​ព្រះ​មុនី​រ៉េត ​ភូមិ​មានជ័យ ​សង្កាត់​ស្ទឹងមានជ័យ​ទី​១ ​ខណ្ឌមានជ័យ ។​

​តាម​សម្ដី​ម្តាយ​ក្មេងស្រី​រងគ្រោះ​បានឲ្យដឹងថា ​មុនពេល​កើតហេតុ​រូបគាត់​បាន​យក​កូនស្រី​របស់​មក​ផ្សារ​រក​ទិញ​ម្ហូបអាហារ​និង​សម្ភា​រៈ ស្រាប់តែ​លេចមុខ​ស្ត្រី​សង្ស័យ​ខាងលើ​មក​បន្លំ​លួច​ដោះយក​ខ្សែ​រក​ប្លា​ក​ទីន​ពី​កូនស្រី​របស់គាត់​ សំណាងល្អ​រូបគាត់​បាន​ក្រឡេកឃើញ​ទាន់​បាន​ស្រែក​ឆោឡោ​ផ្អើល​អាជីវករ​ពេញ​ក្នុង​ផ្សារ​ស្ទឹងមានជ័យ​ចាស់ ​ហើយក៏​បាននាំគ្នា​ជួយ​ចាប់​ស្ត្រី​សង្ស័យ​ខាងលើ​ប្រគល់ឲ្យ​សមត្ថកិច្ច​ប៉ុ​ស្ដ៍​ស្ទឹងមានជ័យ​១ នាំខ្លួន​មក​ប៉ុ​ស្តិ៍នគរបាល​រដ្ឋា​បាល​ស្ទឹងមានជ័យ​ទី​១ ​ដើម្បី​សាកសួរ នៅ​ចំពោះមុខ​សមត្ថកិច្ច​ស្ត្រី​សង្ស័យ​បាន​សារភាពថា ​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​ដោះយក​ខ្សែ​រក​ប្លា​ទីន​ពី​ក្មេងស្រី​តូច​នោះ​ពិតប្រាកដ​មែន​។​

​សមត្ថកិច្ច​បានឲ្យដឹង​ថា​ ស្ត្រី​សង្ស័យ​ដែល​ឃាត់ខ្លួន​មានឈ្មោះ មុំ ភឿន អាយុ ៣៦ ឆ្នាំ​ស្នាក់នៅ​បន្ទប់​ជួល​នៅ​ភូមិប​ប្រក់​ខាងជើង​សង្កាត់​កា​កាប​១ ​ខណ្ឌ​ពោធិ​សែន​ជ័យ​។​

​បច្ចុប្បន្ន​ស្ត្រី​សង្ស័យ​ខាងលើ​ត្រូវបាន​ឃាត់ខ្លួន​បញ្ជូនទៅ​អធិការដ្ឋាន​ខណ្ឌមានជ័យ ​ដើម្បី​កសាង​សុំ​ណុំ​រឿង​
​ចាត់ការ​បន្ត​តាម​និតិ​វិធី​៕​B